ថ្ងៃអង្គារ ៣កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ មន្ទីរកិច្ចការនារីខេត្ត សហការជាមួយអាជ្ញាធរស្រុក និងឃុំ បានរៀបចំវេទិកាផ្សព្វផ្សាយ ស្តីពីការចិញ្ចឹមកូនបែបវិជ្ជមាន នៅឃុំឃុនរាម ស្រុកបន្ទាយស្រី ដែលមានអ្នកចូលរួមសរុបចំនួន ១៦២នាក់ ស្រី ១១៤នាក់។ ការរៀបចំវេទិកាផ្សព្វផ្សាយនេះ ដើម្បីស្វែងរកជំនួយឆន្ទះ ចំណាប់អារម្មណ៍ចំពោះកិច្ចគាំទ្រ ដល់ការចិញ្ចឹមកូនបែបវិជ្ជមាន ដើម្បីបង្កើនចំណេះដឹង និងលើកកម្ពស់ការយល់ដឹង ការផ្លាស់ប្តូរទម្លាប់ អាកប្បកិរិយា និងការប្រព្រឹត្តដោយអំពើហិង្សាលើកុមារ។
