កាលពីថ្ងៃទី០៣-០៤-០៥ ខែវិច្ឆិកា ឆ្នាំ២០២០ អាជ្ញាធរស្រុកពួក បាននាំយកអំណោយសប្បុរសជនចែកជូនដល់គ្រួសាររងគ្រោះដោយទឹកជំនន់ចំនួន ៣ឃុំ សរុប ១៩០គ្រួសារ ក្នុងឃុំពោធិទ្រាយ ចំនួន៦០គ្រួសារ ឃុំកែវពណ៌ ចំនួន ៨០គ្រួសារ និងឃុំព្រៃជ្រូកចំនួន ៥០គ្រួសារ។ ជំនួសមុខអោយបងប្អូនប្រជាពលរដ្ឋដែលបានទទួលអំណោយ ក្នុងនាមអាជ្ញាធរស្រុកពួក សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ដឿន បញ្ញា និងភរិយា ដែលបាននាំជំនួយបានពីការឧបត្ថម្ភរបស់សប្បុរសជនក្រៅប្រទេស និងក្នុងប្រទេស ជាគ្រឿងឧបភោគបរិភោគមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលស្រុកពួកចំនួន ព្រមទាំងសប្បុរសជនក្នុងស្រុកទាំងអស់ផងដែរ ដែលតែងតែបានបានជួយឧបត្ថម្ភមករដ្ឋបាលស្រុករៀងរហូតមក ដើម្បីរួមចំណែកជួយដល់បងប្អូនដែលខ្វះខាតនិងជួបការលំបាកផងដែរ។អំណោយដែលផ្តល់ជូនក្នុង ១គ្រួសារទទួលបាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ , មី ១កេស=៥០កញ្ចប់, និងត្រីខ ១យួរ៕
