ថ្ងៃពុធ ១១រោច ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ចិកា ឆ្នាំ២០២០ នៅសាលាស្រុកស្រីស្នំបានរៀបចំប្រកាសចូលកាន់ដំណែងលោក ឡុត ញាន ឋានន្តរសកិ្តនាយក្រមការ ថ្នាក់លេខ៦ ជាអភិបាលរងស្រុក និងលោក ហម សុផល ឋានន្តរសកិ្ត ក្រមការដើមខ្សែ ជានាយករដ្ឋបាលសាលាស្រុកស្រីស្នំ ក្រោមអធិបតីភាពរបស់ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាស្រក គណៈអភិបាលស្រុក កងកម្លាំងទាំងបី លោក លោកស្រី នាយក-នាយិកា សាលាអនុវិទ្យាល័យ វិទ្យាល័យ និងអ្នកពាក់ព័ន្ធ សរុបចំនួន ៨៥នាក់។ បន្ទាប់ពីលោក អភិបាលស្រុក បានរាយការណ៍ស្តីពីសមិទ្ធផលដែលបានកសាង និង អភិវឌ្ឍក្នុងស្រុក និងការប្តេជ្ញាចិត្តរបស់លោកអភិបាលរងស្រុក និង នាយករដ្ឋបាលសាលាស្រុក ដែលទើបទទួលបានការតែងតាំងថ្មីរួចមក លោក អភិបាលរងខេត្ត ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងស្រុកស្រីស្នំ ដែលបានរួមសាមគ្គីគ្នា ក្នុងការកសាងអភិវឌ្ឍន៍ស្រុក ឲ្យមានការរីកចម្រើនលើគ្រប់វិស័យក្នុងរយៈពេលកន្លងមកនេះ។ លោក បានបន្តទៀតថា សមទ្ធិផលដែលស្រុកសម្រេចបានកន្លងមកនេះ ជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមនៃប្រជាជាតិ ព្រមជាមួយកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល ហើយក្នុងបរិបទ នៃកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលរាជរដ្ឋាភិបាលបានអនុវត្តចាប់តាំងពីឆ្នាំ២០០២ និងសម្រេចបាននូវសមទ្ធិផលជាច្រើនគួរជាទីមោទកភាព។ លោក ក៏លើកឡើងថា ការប្រកាសតែងតាំងចូលកាន់មុខតំណែងនេះ វាជាបែបបទនីតិវិធី ដែលបានកំណត់ក្នុងច្បាប់ ហើយត្រូវបានយកមកអនុវត្តក្នុងប្រព័ន្ធរដ្ឋបាល សំដៅធ្វើយ៉ាងណាឲ្យការគ្រប់គ្រង ដឹកនាំរដ្ឋបាលកាន់តែមានប្រសិទ្ធភាព ក្នុងការឆ្លើយតបនឹងតម្រូវការរបស់មូលដ្ឋាន។ ជាមួយគ្នានេះ លោក អភិបាលរងខេត្ត បានស្នើដល់ លោក អភិបាលរងស្រុក និងនាយករដ្ឋបាលស្រុក ដែលទើបតែងតាំងថ្មី រួមទាំងក្រុមប្រឹក្សា គណៈអភិបាលស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃស្រុកស្រីស្នំ ត្រូវរួមសហការគ្នាអនុវត្តការងារសំខាន់ៗ ជាអាទិភាពមួយចំនួនដូចខាងក្រោម ៖-ត្រូវរួមគ្នាថែរក្សាការពារសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាព សង្គម ឱ្យបានល្អប្រសើរ ក្នុងការតាមដាន ត្រួតពិនិត្យ និងដោះស្រាយបាតុភាពអសកម្ម និងការថ្នាំងថ្នាក់នានានៅមូលដ្ឋាន ឱ្យមានប្រសិទ្ធភាពខ្ពស់។-បន្តខិតខំរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈតាមលក្ខណៈសម្បត្តិទាំង០៩ នៃគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងខិតខំលើកកម្ពស់សមត្ថភាព ជំនាញ និងសីលធម៌វិជ្ជាជីវៈ ត្រូវមានភាពស្អាតស្អំ និងខិតខំបម្រើប្រជាពលរដ្ឋដោយ ស្មោះត្រង់ និងស្មើភាព។-ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ និងខិតខំលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនតាមរយៈការផ្តល់សេវាសាធារណៈដែលប្រកាសដោយអន្តរក្រសួង ព្រមទាំងខិតខំសម្របសម្រួលដោះស្រាយបញ្ហាប្រឈមនានា ដែលនៅសេសសល់ រួមមាន ការសាងសង់សំណង់ផ្សេងៗឲ្យផុតពីដីចំណីផ្លូវ ការសាងសង់ផ្លូវថ្មី ពង្រីកផ្លូវ និងការកំណត់ដីចំណីផ្លូវ អូរប្រឡាយជាដេីម។ -ជំរុញអនុវត្តកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលឲ្យមានវឌ្ឍនភាពតាមផែនការកំណត់ ជាពិសេសត្រូវត្រៀមសហការអនុវត្តជាមួយក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក និងឃុំ ឲ្យទទួលបានជោគជ័យ។-បង្ការ ទប់ស្កាត់ បង្រ្កាបបទល្មើស ពិសេសការដឹកជញ្ជូន គ្រប់រូបភាព និងត្រួតពិនិត្យរថយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស លុបបំបាត់ការដាក់ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់គ្រប់រូបភាពក្នុងទឹកដីស្រុកស្រីស្នំទាំងមូល និងការយកកម្រៃមិនស្របច្បាប់ផ្សេងៗ។-ពង្រឹងការគ្រប់គ្រងមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ក្នុងចនាសម្ព័ន្ធរដ្ឋបាលស្រុក ដោយអវត្តតាមសេចក្ដីណែនាំលេខ ០៥៥សណន របស់ក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាបំពេញការងាររបស់រដ្ឋបាលស្រុកឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់ពិសេសអនុវត្តន៍តាមអភិក្រមទាំង ០៥ គឺ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល វះកាត់។ -តាមដានត្រួតពិនិត្យជាប្រចាំអំពីបញ្ហាប្រឈមនានា ដែលនឹងអាចកើតមានឡើង ក្នុងការអនុវត្តតួនាទី ភារកិច្ច ដែលបានកំណត់ ព្រមទាំងខិតខំស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីធ្វើយ៉ាងណាត្រូវរក្សាឲ្យយបាននូវសាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អប្រសើរ៕
ពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរងស្រុក និងនាយករដ្ឋបាល ស្រុកស្រីស្នំ ខេត្តសៀមរាប
- 1.5ពាន់
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ក្រុងសៀមរាបត្រូវបានក្រុមការងារបច្ចេកទេសរបស់ជប៉ុនចុះពិនិត្យទីតាំងមួយចំនួន ដេីម្បីអនុវត្តគម្រោង Cities-3D Model (PLATEAU)
- 1.5ពាន់
- ដោយ vannak
-
វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ គោលដៅទី៥ នៅស្រុកបន្ទាយស្រី
- 1.5ពាន់
- ដោយ vannak
-
រដ្ឋបាលខេត្ដសៀមរាប ធ្វើវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា អាណត្តិទី៤ឆ្នាំ២០២៤គោលដៅទី៤ នៅស្រុកស្វាយលើ
- 1.5ពាន់
- ដោយ vannak
-
ស្នាមញញឹមប្រាសាទបាយ័នបានបង្ហាញនូវភាពអស្ចារ្យមួយ នៃសម័យអង្គរ
- 1.5ពាន់
- ដោយ vannak
-
ព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» ដើម្បីរំលឹកគុណបុព្វបុរសខ្មែរដែលកសាងអង្គរ
- 1.5ពាន់
- ដោយ vannak
-
កិច្ចប្រជុំផ្សព្វផ្សាយផែនការអនុវត្តលេខ ០០៣ផក របស់ក្រសួងមហាផ្ទៃ
- 1.5ពាន់
- ដោយ vannak
-
សូមចូលរួមរីករាយកម្សាន្តកម្មវិធី ដារលាន-ដាល់អំបុកឈ្នះឈ្នះ លើកទី៤ ផ្សារធម្មជាតិរុនតាឯក ស្ថិតនៅភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប
- 1.5ពាន់
- ដោយ vannak
-
សិក្ខាសាលាឆ្លុះបញ្ចាំងប្រចាំឆ្នាំ២០២៤ ស្តីពីការអនុវត្តការងារគណនេយ្យភាពសង្គម
- 1.5ពាន់
- ដោយ vannak
-
ពិធីរាត្រីចងចាំ ជាព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យមួយ ដេីម្បីបង្ហាញសម្បត្តិសិល្បៈវប្បធម៌ខ្មែរ ទាំងរូបី និង អរូបីជាច្រើនដែលបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
- 1.5ពាន់
- ដោយ vannak
-
ពិធីដង្ហែព្រះពុទ្ធ នៃពិធី «បុណ្យរំលឹកគុណអង្គរ» លើកទី៤
- 1.5ពាន់
- ដោយ vannak