ថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) ដែលដឹកនាំដោយ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ដោយសហការជាមួយរដ្ឋបាលស្រុកសូទ្រនិគម និងអង្គការមូលនិធិ អេ២១ បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពដល់ក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅថ្នាក់ស្រុក និងថ្នាក់ឃុំ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីការទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើកេងប្រវ័ញផ្សេងៗ និងការផ្តល់សេវាឱ្យបានសមស្របដល់ជនរងគ្រោះ និងងាយរងគ្រោះឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។ បន្ទាប់ពីមតិស្វាគមន៍ របស់លោក ម៉ក់ ប្រុស អភិបាលនៃគណៈអភិបាលស្រុកសូទ្រនិគម និងជាប្រធានក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សថ្នាក់ស្រុក រួចមក លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) បានលើកឡើង អំពីការអភិវឌ្ឍលើគ្រប់វិស័យ តាមកម្មវិធីនយោបាយយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ដោយបានផ្តោតខ្ពស់លើការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការកេងកម្លាំងពលកម្ម ការធ្វើអាជីវកម្មផ្លូវភេទលើស្រ្តី កុមារនិងជនងាយរងគ្រោះ ព្រមទាំងបានដាក់ចេញនូវអនុសាសន៍គន្លឹះសំខាន់ៗ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាតិ និងអន្តរជាតិ និងជំរុញឲ្យក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សគ្រប់ថ្នាក់ ខិតខំអនុវត្តច្បាប់ និងសហការកាន់តែខ្លាំងក្លាជាមួយគ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូជាតិ និងជំរុញឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីរូមចំណែកលុបបំបាត់អំពើជួញដូរមនុស្សឲ្យបានជាស្ថាពរ រួមមាន៖ 1, ជំរុញលើការពង្រឹងលើការរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យ តាមដានលើបទល្មើសទាក់ទងនឹងអំពើជួញដូរមនុស្សនៅតាមមូលដ្ឋាន។2, ត្រូវពង្រឹងលើការកំណត់អត្តសញ្ឋ្ញណជនរងគ្រោះឲ្យបានត្រឹមត្រូវ ដោយមានកិច្ខសហការជាមួយគ្រប់អ្នកពាក់ព័ន្ធ និងការផ្តល់សេវាជូនជនរងគ្រោះឲ្យបានសមស្របប្រកបដោយតម្លាភាព និងមានប្រសិទ្ធភាពខ្ពស់ទៅតាមនីតិវិធី។3, ជំរុញលើការអនុវត្តច្បាប់ឱ្យបានម៉ឹងម៉ាត់សម្រាប់ជនល្មើសជួញដូរមនុស្ស និងជនប្រព្រឹត្តបទល្មើសរំលោភបំពានលើស្រ្តី និងកុមារ។4, ជំរុញលើកិច្ចការពារកុមារពីការរំលោភបំពានផ្សេងៗ5, ជំរុញឪ្យមានការគ្រប់គ្រងលើប្រព័ន្ធបញ្ចូនជនរងគ្រោះ តាមរយៈមន្រ្តីសង្គមកិច្ច។6, ជំរុញឲ្យមានការចូលរួមរាល់នីតិវិធីតុលាការ ពីមន្រ្តីសង្គមកិច្ច អាណាព្យាបាលឬ មន្រ្តីកិច្ចការនារី ឬអ្នកទទួលបន្ទុកកិច្ចការនារីឃុំ ក្នុងដំណើរការនីតិវិធីតុលាការរឿងក្តីរបស់កុមារ។7, ជំរុញលើការរៀបចំរបាយការណ៍លទ្ធផលនៃការងារបង្ការទប់ស្កាត់អំពើជួញដូរមនុស្ស និងការគ្រប់គ្រងករណីដោយត្រូវបន្ស៊ីតួលេខជាមួយថ្នាក់ឃុំ ថ្នាក់ស្រុក និងអង្គការដៃគូ ឲ្យបានច្បាស់លាស់ មុននឹងបញ្ចូនទៅក្រុមការងារថ្នាក់ខេត្ត ជៀសវាងជាន់ករណីគ្នាដែលធ្វើឲ្យមានការកើនឡើងទិន្នន័យ (ករណីតែមួយតែរាយការណ៍ច្រើនលើក)៕
រដ្ឋបាលស្រុកសូទ្រនិគម បានទទួលការបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
- 680
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សិក្ខាសាលា ផ្សព្វផ្សាយលទ្ធផល នៃការអនុវត្តគម្រោង សាកល្បងស្តីពីការប្រើបា្រស់ ឧបករណ៍វាយតំលៃហានិភ័យ ក្នុងការគ្រប់គ្រងសំណល់ជាតិផ្ទុះពីសង្រ្គាមដែលនៅសេសសល់ប្រទេសកម្ពុជា
- 680
- ដោយ vannak
-
ឆ្នាំ២០២៤ ជាឆ្នាំដ៏ពិសេសអស្ចារ្យរបស់កម្ពុជា ព្រោះជាឆ្នាំដែលបាននិងគ្រោងប្រារព្ធនូវព្រឹត្តិការណ៍ថ្នាក់ជាតិ និងអន្តរជាតិសំខាន់ៗជាច្រើននៅទូទាំងប្រទេសកម្ពុជា និងនៅលើឆាកអន្តរជាតិផងដែរ។
- 680
- ដោយ vannak
-
សន្និសីទ ស្ដីពីសេដ្ឋកិច្ចបៃតង និងការអភិវឌ្ឍប្រកបដោយនិរន្តភាព ក្នុងប្រទេសវៀតណាម និងប្រទេសកម្ពុជា ក្រោមបរិបទថ្មី
- 680
- ដោយ vannak
-
ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានរៀបចំ សិក្ខាសាលា ស្តីពីការពង្រឹងបរិយាបន្នពិការភាពក្នុងប្រព័ន្ធជំនួយសង្គម
- 680
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូមហាវិទ្យាល័យការពារជាតិ នៃសាធារណរដ្ឋឥណ្ឌា
- 680
- ដោយ vannak
-
វេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៥.២០២៧) របស់រដ្ឋបាលខេត្តសៀមរាប
- 680
- ដោយ vannak
-
វិថីសម្តេចវិបុលបញ្ញា សុខ អាន 🛣️🌿🇰🇭
- 680
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប សហការជាមួយអង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដាំដើមឈើចំនួន៤៥០ដើម នៅតាមដងវិថីក្នុងក្រុងសៀមរាប
- 680
- ដោយ vannak
-
សិក្ខាសាលាពិគ្រោះយោបល់ស្តីពី “ការរៀបចំផែនការអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ ឆ្នាំ២០២៥- ២០២៨”
- 680
- ដោយ vannak
-
មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈសហការជាមួយនាយកដ្ឋានសិល្បៈទស្សនីយភាព និងសិល្បករល្ខោនមហាជនខេត្តសៀមរាប ស.ស.យ.ក ខេត្តសៀមាបនឹងរៀបចំទស្សនីយភាពខ្មែរ ទម្រង់សិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” ដែលនឹងសម្តែងជូននាថ្ងៃសៅរ៍ – អាទិត្យ ១១ រោច – ១២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ – ២៩ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៥:០០ ល្ងាច នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។ សូមអញ្ជេីញចូលរួមទស្សនាដោយសេរី នៅផ្សារ ហេរីថេក វ៉ក (Heritage Walk) ក្រុងសៀមរាប។
- 680
- ដោយ vannak