រសៀលថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តសៀមរាប លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម អភិបាលខេត្ត នៃគណៈអភិបាលខេត្ត និង លោកនាយករដ្ឋបាលសាលាខេត្តបានប្រគល់ម៉ាស់ចំនួន ៣០ម៉ឺន និងជែល ២០០កេះដែលជាអំណោយរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីជូនដល់មន្ទីរសុខាភិបាលខេត្តចំនួន ១០ម៉ឺនម៉ាស់ ជែល ២០០កេស សាខាកាកបាទក្រហមកម្ពុជាខេត្តចំនួន១០ម៉ឺនម៉ាស់ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ចំនួន ១០ម៉ឺនម៉ាស់ដើម្បីចូលរួមយុទ្ធនាការការពារ បង្ការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ១៩ និង ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ឱកាសនោះលោក ពិន ប្រាកដ បានឲ្យដឹងថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើការឧបត្ថម្ភថវិកា ចំនួន៨០លានរៀល និង ម៉ាស់ចំនួន ១លានម៉ាស់ដល់រដ្ឋបាលខេត្តសៀមរាប ដើម្បីផ្តល់ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ និងចែកជូនប្រជាពលរដ្ឋដែលមានជីវភាពក្រីក្រ នៅក្នុងភូមិសាស្ត្រក្រុង-ស្រុក នៃខេត្តសៀមរាប ។ ក្នុងពេលកន្លងមកនេះ រដ្ឋបាលខេត្តសៀមរាប ក៏ត្រូវបានធ្វើបែង ចែកជូនទៅតាមបណ្តាក្រុង-ស្រុកទាំង១២ ទៅតាមចំនួនប្រជាពលរដ្ឋមាននៅតាមមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋ មានជីវភាពក្រីក្រ ។ លោកក៏បានបញ្ជាក់ថា ចំពោះថវិកាដែលជាអំណោយរបស់រាជរដ្ឋាភិបាល បានប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ត្រូវបានអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានកំណត់ ដោយជូនថវិកាទាំងនោះទៅដល់បងប្អូនគ្រួសារមានជីវភាពក្រីក្រ ដែលបានកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលតាមបណ្តាក្រុងស្រុកផងដែរ។ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះសម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋកម្ពុជា និយាយដោយឡែកនៅខេត្ត សៀមរាប ដោយបានផ្តល់ជាម៉ាស់ ជែល និងថវិកា ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជំងឺកូវីដ១៩ សំខាន់ក្នុង ស្ថានភាពបងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ ដែលបានកំពុងធ្វើចត្តាឡីស័ក ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។ លោក បានបន្តទៀតថា ម៉ាស់ និង ជែល ដែលបានបែងចែកជូនដល់បណ្តាក្រុង ស្រុក ក៏ត្រូវបានអាជ្ញាធរក្រុង ស្រុក ធ្វើការបែងចែទៅតាមបណ្តា ឃុំ សង្កាត់ ដើមី្បធ្វើការចែកចាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំខាន់នៅតាមទីប្រជុំជន សាធារណៈ ដើម្បីបំផុសចលនានៃការពាក់ម៉ាស់គ្រប់ៗគ្នា ការលាងដៃដោយសាប៊ូ អាកុល និង ជែល ក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ដោយឡែកម៉ាស់ និងជែល ផ្តល់ជូនដល់មន្ទីរសុខាភិបាលខេត្ត ដែលជាអង្គភាពជួរមុខដែលងាយប្រឈម ដែលត្រូវការប្រើប្រាស់ចាំបាត់បំផុត ហើយចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្ត និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏ជាអ្នកចុះអនុវត្តផ្ទាល់ជាមួយមហាជនទូទៅ ព្រមទាំងយកទៅធ្វើការបែងចែកដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិផងដែរ ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវយកចិត្តទុកដោយអនុវត្តឱ្យជាប្រចាំ នូវការណែនាំរបស់ក្រសួងសុខាភិបាល គឺត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ដោយលាងដៃ នឹងទឹកសាប៊ូ ,អាល់កុល ឬជែល និងពាក់ម៉ាស់ឱ្យបានត្រឹមត្រូវ ពីព្រោះថា កុំមើលស្រាលចំពោះកូវីដ កូវីដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវីដ៕
រដ្ឋបាលខេត្តប្រគល់ម៉ាស់និងជែលសម្លាប់មេរោគដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីទៅមន្ទីរសុខាភិបាល សាខាកាកបាទក្រហមនិងសហភាពសនព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប
- 912
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សារលិខិតជូនពរជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា
- 912
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន
- 912
- ដោយ vannak
-
រយៈពេល ៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាបមានភ្ញៀវទេសចរសរុបចំនួនប្រមាណ ៣៤៨ ២២៩នាក់
- 912
- ដោយ vannak
-
រដ្ឋបាលខេត្តសៀមរាប ដឹកនាំថ្នាក់ដឹកនាំ មន្រ្តី និងប្រជាពលរដ្ឋចូលរួមពិធីសំពះព្រះខែ អកអំបុក បណ្ដែតប្រទីប ឆ្នាំ២០២៤
- 912
- ដោយ vannak
-
ពិធីបិទព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខេត្តសៀមរាប ឆ្នាំ២០២៤
- 912
- ដោយ vannak
-
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានជួសជុល និងឈូសឆាយសម្រួលផ្លូវមុខតុលាការឆ្ពោះទៅសង្កាត់ជ្រាវ
- 912
- ដោយ vannak
-
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ខេត្តសៀមរាប ឆ្នាំ២០២៤ បានចាប់ផ្ដើមជាផ្លូវការ
- 912
- ដោយ vannak
-
ក្រុមការងារចម្រុះ បានចុះធ្វើការអប់រំណែនាំ និងអង្កេតលើស្តង់លក់ដូរផលិតផលគ្រឿងឧបភោគ-បរិភោគ នៅក្នុងបរិវេណទីតាំងបុណ្យអុំទូក អកអំបុក សំពះព្រះខែ
- 912
- ដោយ vannak
-
សេចក្តីជូនដំណឹង ស្តីពីការអុជកាំជ្រួចអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤
- 912
- ដោយ vannak
-
អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដល់ ១៦ ខែវិច្ឆិកា ឆ្នាំ២០២៤
- 912
- ដោយ vannak