នារសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាបបានរៀបចំពិធីប្រគល់អំណោយម៉ាស់ចំនួន ១៣ពាន់៥០០ម៉ាស់ និង ជែល ៣០កេស ព្រមទាំងគ្រឿងឧបភោគបរិភោគ មានអង្ករចំនួន ១៨តោន មី ៦០០កេស ,ត្រីខ ៣០០យួរ, ទឹកត្រី ៣០០យួរ និង ទឹកស៊ីអ៊ីវ ៣០០យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមទាំងបងប្អូនសប្បុរសជន ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តសៀមរាប។ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ក៏បានធ្វើការបែងចែកជូនដល់កងកម្លាំងប្រដាប់អាវុធខេត្ត និង រដ្ឋបាលក្រុង ស្រុកទាំង១២ ដើមី្បយកទៅប្រើប្រាស់ ក្នុងពេលដែលនៅលើពិភពលោកបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩ ដែលបានធ្វើឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់ជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅតាមបណ្តាមូលដ្ឋាន ដែលប្រគល់ដោយលោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខឹត្តដោយមានការចូលរួមពីលោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការរង មេបញ្ជាការរង មន្ត្រីរាជការ អាជ្ញាធរ ក្រុង ស្រុក ផងដែរ ។ លោក ពិន ប្រាកដ បានឲ្យដឹងថា ក្នុងពេលកន្លងមកនេះ រដ្ឋបាលខេត្តក៏បានធ្វើការចែកម៉ាស់ និង ជែល ជូនដល់រដ្ឋបាលក្រុង ស្រុក ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់ជូនម៉ាស់ចំនួន១លានម៉ាស់ និងថវិកា ៨០លានរៀល ដើមី្បធ្វើការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវីដ១៩ កុំឲ្យមានឆ្លង ជាសហគមន៍ និង ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆកា។ លោក ក៏បានគូសបញ្ជាក់ថារដ្ឋបាលខេត្តបានធ្វើការបែងចែក នូវគ្រឿងឧបភោគបរិភោគដល់រដ្ឋបាលក្រុង ស្រុកទាំង១២ និង កងកម្លាំងប្រដាប់អាវុធទាំងបី ដែលមាន អង្ករ មី ,ត្រីខ ទឹកត្រី និង ទឹកស៊ីអ៊ីវ តែដោយឡែកចំពោះកងកម្លាំងប្រដាប់អាវុធទាំងបី ត្រូវបានបន្លែមម៉ាស់ និង ជែល ដើមី្បយកទៅប្រើប្រាស់នៅក្នុងអង្គភាពខ្លួន សំខាន់ក្នុងការផ្សព្វផ្សាយនៅតាមទីសាធារណៈ។ លោក ក៏បានគូសបញ្ជាក់ផងដែរថា ចំពោះថវិកាដែលជាអំណោយរបស់រាជរដ្ឋាភិបាល បានប្រគល់ជូនដល់រដ្ឋបាលខេត្តសៀមរាប ត្រូវបានអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានកំណត់ ជូនដល់បងប្អូនគ្រួសារមានជីវភាពក្រីក្រ ដែលបានកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលតាមបណ្តាក្រុងស្រុក ព្រមទាំងធ្វើការនូវគ្រួសារ(ក្រ១.ក្រ២ )ផងដែរ ។ ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលខេត្ត លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះសម្តេចនាយករដ្ឋមន្ត្រី ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះប្រជាពលរដ្ឋកម្ពុជា និយាយដោយឡែកនៅខេត្តសៀមរាប ដោយបានផ្តល់ជាម៉ាស់ និងថវិកា ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ ១៩សំខាន់ក្នុង ស្ថានភាពបងប្អូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ ដែលបានកំពុងធ្វើចត្តាឡីស័ក ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។ លោក បានបន្តទៀតថា ម៉ាស់ និង ជែល ដែលបានបែងចែកជូនដល់បណ្តាក្រុង ស្រុក ក៏ត្រូវបានអាជ្ញាធរ ក្រុង ស្រុក ធ្វើការបែងចែទៅតាមបណ្តា ឃុំ សង្កាត់ ដើមី្បធ្វើការចែកចាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន សំខាន់នៅតាមទីប្រជុំជន សាធារណៈ ដើម្បីបំផុសចលនានៃការពាក់ម៉ាសគ្រប់ៗគ្នា ការលាងដៃដោយសាប៊ូ អាកុល និង ជែល ក្នុងការទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ជាពិសេសចូលរួមបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា ។ លោកក៏បានផ្តាំផ្ញើដល់កងកម្លាំង អាជ្ញាធរក្រុង ស្រុក និង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យត្រូវយកចិត្តទុកដាក់ការអនុវត្តឲ្យបានជាប្រចាំ នូវការណែនាំវិធានការរបស់ក្រសួងសុខាភិបាល គឺត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ដោយលាងដៃ នឹងទឹកសាប៊ូ ,អាល់កុល ឬជែល និងពាក់ម៉ាស់ឲ្យបានត្រឹមត្រូវ ព្រមទាំងការរក្សាគន្លាតសុវត្ថិភាព ពីព្រោះថា(សុំកុំមើលស្រាលចំពោះកូវិដ កូវិដមិនភ្លេចយើងទេ មានតែយើងទេភ្លេចកូវិដ )៕
ម៉ាស់ និង ជែលព្រមទាំងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី រួមទាំងបងប្អូនសប្បុរសជនត្រូវបានប្រគលជូនកងកម្លាំងប្រដាប់អាវុធនិងរដ្ឋបាលក្រុង ស្រុក
- 532
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
សូមនិមន្ត និងគោពអញ្ជេីញភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលរួមទស្សនាកម្សាន្តព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ដែលនឹងប្រព្រឹត្តទៅថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅតាមបណ្តោយស្ទឹងសៀមរាបចាប់ពីស្ពានថ្មអតីតមន្ទរទេសចរណ៍រហូតដល់ស្ពានថ្មវត្តដំណាក់ សូមចូលរួមឱ្យបានច្រេីនកុះករ! ! !
- 532
- ដោយ vannak
-
កិច្ចប្រជុំជំរុញការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០២៤ និងរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០២៥ របស់គម្រោងសមាហរណកម្មគណនេយ្យភាពសង្គមទៅក្នុងប្រព័ន្ធរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដំណាក់កាលទី២
- 532
- ដោយ vannak
-
អបអរសាទរការដាក់ឱ្យដំណេីរការជេីងហោះហេីរដំបូង សៀមរាប-សឹង្ហបុរី-សៀមរាប របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia Cambodia នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
- 532
- ដោយ vannak
-
ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយគណៈប្រតិភូខេត្តZhejiang នៃសាធារណរដ្ឋប្រជាមានិតចិន
- 532
- ដោយ vannak
-
កិច្ចប្រជុំពិភាក្សាអំពីដំណេីរការរៀបចំកិច្ចប្រជុំ នៃគណៈកម្មាធិការប្រតិបត្តិអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI-IDC Executive Committee) និងចុះពិនិត្យទីតាំងជាក់ស្តែង
- 532
- ដោយ vannak
-
កិច្ចប្រជុំ ស្តីពី វឌ្ឍនភាព នៃ ការងារ សន្តិសុខ និង សុខាភិបាល សម្រាប់ ភាពជា ម្ចាស់ផ្ទះ នៃ កិច្ចប្រជុំ កំពូល សៀមរាប -អង្គរ ស្តីពី ពិភពលោក មួយ ដែល គ្មាន មីន នៃ អនុសញ្ញា អូតាវ៉ា
- 532
- ដោយ vannak
-
រដ្ឋបាលខេត្តសូមជូនដំណឹង ស្តីពីការរៀបចំណតយានយន្តគ្រប់ប្រភេទ និងការបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅក្នុងតំបន់មួយចំនួន ដេីម្បីរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខេត្តសៀមរាប ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់ចប់កម្មវិធី
- 532
- ដោយ vannak
-
គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកឆ្នាំ២០២៤ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ
- 532
- ដោយ vannak
-
កិច្ចប្រជុំដើម្បីពិនិត្យលើសេចក្តីព្រាង “វិធានការគន្លឹះអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥” និង “ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥-២០២៨”
- 532
- ដោយ vannak
-
ពិធីសម្ពោធដាក់ប្រើប្រាស់ស្ថានីយ៍ទឹកស្អាតឈ្មោះថា(សហគមន៍ បង្កោងទឹកស្អាត) នៅភូមិបង្កោង ឃុំក្តីរុន ស្រុកពួក ខេត្តសៀមរាប
- 532
- ដោយ vannak