នៅរសៀលថ្ងៃទី២៦ ខែ មករា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ ខួប ១០ឆ្នាំ នៃដំណើរការផ្សាយ វិទ្យុ FM ជាតិនគរភ្នំ ១០៣ MHz និង ៤ឆ្នាំ ទូរទស្សន៍ជាតិ នៃមន្ទីរព័ត៌មានខេត្ត ដោយមានវត្តមានចូលរួម ឯកឧត្តម ម៉ក់ សំភារ សមាជិកក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួមទាំងឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អស់លោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង ភ្នាក់ងារសារព័ត៌មានប្រចាំខេត្ត ប្រមាណ ២០០នាក់ ចូលរួមផងដែរ ។ ក្នុងកិច្ចស្វាគមន៍របស់លោក លីវ សុខុន ប្រធានមន្ទីរព័ត៌មានខេត្ត ធ្វើសេចក្តីរាយការណ៍ អំពីលទ្ធផល និង សកម្មភាពដែល មន្ទីរព័ត៌មាន បានដំណើរការផ្សាយ វិទ្យុ FM ជាតិនគរភ្នំ ១០៣ MHz និង ៤ឆ្នាំ ទូរទស្សន៍ជាតិ ព្រម ទាំងកិច្ចសហការបានល្អជាមួយគ្រប់ស្ថាប័ន អង្គភាពផងដែរ។ ជាមួយគ្នានោះដែរលោក ពិន ប្រាកដ ក៏បានកោតសសើរ និង វាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត ដែលបានលះបង់នូវកម្លាំងកាយ និងបញ្ញាញាណក្នុងការអនុវត្តតួនាទី និងភារកិច្ចប្រកបទៅដោយក្រមសីលធម៌ វិជ្ជាជីវៈ និងមានស្មារតីទទួលខុសត្រូវខ្ពស់ អំពីការផ្សព្វផ្សាយនូវព័ត៌មានផ្សេងៗ ពិសេសព័ត៌មានទាក់ទងនឹងខេត្តសៀមរាបយើងនេះ ។ លោកបានបញ្ជាក់ថា ព័ត៌មាន គឺជាវិស័យដ៏សំខាន់មួយ ក្នុងចំណោមវិស័យជាច្រើនទៀត ដែលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម ដោយអង្គភាព និងអ្នកសារព័ត៌ទាំងអស់ មានតួនាទីជាអ្នកទទួល និងផ្សព្វផ្សាយ អំពីដំណឹងផ្សេងៗ ដោយស្មារតីទទួលខុសត្រូវ គោរពក្រមសីលធម៌វិជ្ជាជីវៈ ក្រោមលក្ខខណ្ឌច្បាប់ ស្តីពីរបបសារព័ត៌មាន ។ ក្នុងបរិបទដែលវិស័យព័ត៌មាន កំពុងលេចធ្លោនេះ យើងសង្កេតឃើញថា មធ្យោបាយលើប្រពន័្ធផ្សព្វផ្សាយមានសភាពផ្លាស់ប្តូរ ដែលពីមុនបងប្អូនប្រជាពលរដ្ឋអាចទទួលបានព័ត៌មានផ្សេងៗ តែតាមរយៈវិទ្យុ ទូរទស្សន៍ជាដើម តែបច្ចុប្បន្ន ពួកគាត់អាចទទួលបានព័ត៌មានពីគ្រប់ទិសទីយ៉ាងឆាប់រហ័ស តាមរយៈបណ្តាញផ្សព្វផ្សាយសង្គមផ្សេងៗ ។ មានប្រសាសន៍នោះដែរឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានលើកឡើងនូវកិច្ចប្រឹងប្រែងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការប្រយុទ្ធ ប្រឆាំងជម្ងឺកូវិដ១៩ បានលទ្ធផលល្អ ហើយបណ្តាប្រទេសលើពិភពលោក បានរៀនសូត្រតាម អ្វីដែលសំខាន់ ក្នុងកិច្ចការងារនេះ គឺបានរៀបចំ ក្រុមអ្នកនាំពាក្យនាំមុខមួយ មានសមត្ថភាពគ្រប់គ្រាន់ ធ្វើការងារ ២៤ ម៉ោង ក្នុងការឆ្លើយតប និង ផ្តល់នូវព័ត៌មានពិតប្រាដ ជូនដល់សាធារណជន ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពី បដិវត្តន៏ បួន ចុច សូន្យ គឺហៅថា បញ្ញាញ្ញាណ សិប្បនិមិត្ត ដែលជាសម័យព័ត៌មាន ច្រើន និង មានភាពស្មុគស្មាញណាស់ ដោយមិនអាចធ្វើ ម្នាក់ឯងបាននោះទេ ។ ដូច្នេះ គ្រប់មន្ទីរព័ត៌មាន គ្រប់ខេត្ត ក្រុង ត្រូវមានការជួបប្រជុំគ្នារៀងរាល់ថ្ងៃ ដើម្បីក្តាប់បាន នូវរាល់ ព័ត៌មាន ដែលកើតមានឡើងក្នុងខេត្តរបស់ខ្លួន ហើយមន្ទីរត្រូវគិតថា ត្រូវឆ្លើយតប ដោយខ្លួនឯង ឬ ទាក់ទងទៅមន្ទីរជំនាញ ឬទៅអភិបាលខេត្ត ដើម្បីឆ្លើយតប និងដោះស្រាយ បានទាន់ពេលវេលា ។ ដើម្បីឲ្យការងាររបស់មន្ទីរព័ត៌មានទទួលបានជោគជ័យ គឺ ការងារបង្រួបបង្រួមសាមគ្គីភាពផ្ទៃក្នុងគ្នាឲ្យបានល្អ មានយុត្តិធម៏ ក្នុងការងារជួបនិយាយគ្នា ជាបងប្អូន ហើយក៏ត្រូវមានទំនាក់ទំនងល្អជាមួយគ្រប់មន្ទីរជុំវិញខេត្ត បណ្តាមន្ទីរព័ត៌មាន ពិសេសអភិបាលខេត្ត ពេលនោះរាល់គ្រប់កិច្ចការងារនឹងបានដំណើរការទៅដោយរលូន និង មានលទ្ធផលល្អទៀតផង៕
- #សៀមរាបផ្ទះខ្ញុំ #SiemReapMyHome #Siemreap #cambodia
- cambodia
- Siemreap
- SiemReapMyHome
- ព័ត៌មានថ្នាក់ខេត្ត
- ព័ត៌មានថ្មីៗ
មន្ទីរព័ត៌មានខេត្ត បានរៀបចំខួប ១០ឆ្នាំ នៃការបង្កើតវិទ្យុFMជាតិនគរភ្នំ ១០៣MHz និងខួប ៤ឆ្នាំ ក្នុងការបង្កើតទូរទស្សន៍ជាតិ ខេត្តសៀមរាប
- 761
- ដោយ អ៊ុក ពិស្តារ
អត្ថបទទាក់ទង
-
ប្រតិភូខេត្តសៀមរាបដឹកនាំសិល្បករសិល្បការិនីចូលរួមសម្តែងរបាំនៅប្រទេសកូរ៉េ ដេីម្បីជាផ្សព្វផ្សាយវប្បធម៌ខ្មែរដល់ប្រជាជនកូរ៉េ
- 761
- ដោយ vannak
-
ដើម្បីរក្សាតម្លៃជាខេត្តទេសចរណ៍ដ៏មានភាពទាក់ទាញ សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ បញ្ហាតិចតួចក៏យើងរួមគ្នាដោះស្រាយ
- 761
- ដោយ vannak
-
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនឹងរៀបចំព្រឹត្តិការណ៍ “ស្នាមញញឹមនៃកម្ពុជា” ជាលើកទី២ រយៈពេលពីរថ្ងៃ
- 761
- ដោយ vannak
-
ជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូខេត្តហ៊ូប៉ី នៃសាធារណរដ្ឋប្រជាមានិតចិន
- 761
- ដោយ vannak
-
ទិដ្ឋភាពភ្ញៀវទេសចរមកកម្សាន្តនៅតាមរមណីយរដ្ឋាននានាក្នុងខេត្តសៀមរាបក្នុងឱកាសភ្ជុំបិណ្ឌរយៈពេលបីថ្ងៃ
- 761
- ដោយ vannak
-
អបអរសាទរ! កម្ពុជាបំបែកឯកទគ្គកម្ម «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក (THE LARGEST DISPLAY OF SUPER CARS / HYPER CARS)»
- 761
- ដោយ vannak
-
សូមអនុមោទនា ពិធីបុណ្យភ្ជុំបិណ្ឌ
- 761
- ដោយ vannak
-
សូមអនុមោទនា ពិធីកាន់បិណ្ឌ១៤
- 761
- ដោយ vannak
-
សូមទស្សនាចំណាប់អារម្មណ៍បងប្អូន ប្រជាពលរដ្ឋ ដែលបានធ្វើដំណើរដោយរថយន្តក្រុងឥតគិតថ្លៃ
- 761
- ដោយ vannak
-
រថយន្ត៦៦គ្រឿង បានដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋចំនួន ២ ៧៤៥នាក់ពីរាជធានីភ្នំពេញមកកាន់ខេត្តសៀមរាប
- 761
- ដោយ vannak