
ពិធីសម្ពោធនេះ មានការអញ្ជើញចូលរួមពី លោកស្រី ថុន ស៊ីណា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក លោកស្រី តំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ លោកគ្រ អ្នកគ្រូ សិស្សានុសិស្ស សរុបចំនួន ២៥០ នាក់ ។
សាលារៀនប៊ីស៊ី ជាគ្រឹះស្ថានឯកជនមួយត្រូវបានបង្កើតឡើងក្នុងគោលបំណងចូលរួមបណ្តុះបណ្តាលសិស្សានុសិស្ស និងអ្នកសិក្សាទាំងឡាយឱ្យបាននូវសមត្ថិភាពពេញលេញ ដើម្បីខ្លាយខ្លួនជាបុគ្គលជោគជ័យប្រកបដោយគុណភាព សមត្ថភាព សីលធម៌ ចំណេះដឹង និងភាពទទួលខុសត្រូវខ្ពស់ ស្រលាញ់ចូលចិត្តការសិក្សា និងអភិវឌ្ឍន៍ខ្លួនពេញមួយជីវិត ។
សម្រាប់ឆ្នាំសិក្សា២០២១-២០២២ នេះ សាលាផ្តល់ជូនកម្មវិធីសិក្សាគោលបំណងចំនួន ៣ ធំ
១/កម្មវិធីចំណេះដឹងទូទៅខ្មែរ (មេត្តយ្យសិក្សា-មធ្យមសិក្សាទុតិយភូមិ)
២/កម្មវិធីអង់គ្លេសទូទៅ (មេត្តយ្យសិក្សា-កម្រិត២)
៣/កម្មវិធីភាសាចិនទូទៅ(មេត្តយ្យសិក្សា-កម្រិត១២) ភាសាថៃ បារាំង ក្រៅម៉ោង និងបណ្តុះបណ្តាលកុំព្យូទ័រវគ្គខ្លីគ្រប់ជំនាញ៕