
ក្រោយពេលដែលខេត្តមួយចំនួនបានបន្តកើនឡើងអ្នកឆ្លងជំងឺកូវីដ១៩ រហូតដល់មានការបិទការចរាចរចេញចូល។ ទន្ទឹមជាមួយគ្នានេះ បងប្អូនមួយចំនួនបានគេចពីកាតព្វកិច្ចធ្វើចត្តាឡីស័ក ឬចាកចេញពីតំបន់ដែលមានការឆ្លងរីករាលដាលក្នុងសហគមន៍កាន់តែកើនឡើង។
ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងមូលដ្ឋានខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលខេត្តនៃគណៈអភិបាលខេត្ត និងប្រធានក្រុមការងារស្រាវជ្រាវ និងតាមដានជនសង្ស័យផ្ទុកជំងឺកូវីដ ១៩ ក្នុងខេត្តសៀមរាប បានណែនាំដល់ក្រុមការងារពិនិត្យសុខភាពបឋម និងស្កែន QR Code Stop COVID-19 នៅគោលដៅព្រំប្រទល់ខេត្តសៀមរាប ខេត្តកំពង់ធំ(ស្រុកជីក្រែង-ស្រុកស្ទោង) បន្តយកចិត្តទុកដាក់ខ្ពស់ ដោយរឹតបន្តឹងការពិនិត្យឲ្យបានហ្មត់ចត់ ចំពោះអ្នកដំណើរដែលបានចាកចេញ ឬឆ្លងកាត់តំបន់ដែលកំពុងរីករាយដាលការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ កើនឡើង។
រដ្ឋបាលខេត្ត សូមទទូចស្នើសុំអ្នកធ្វើដំណើរឆ្លងកាត់គោលដៅនេះ សូមបន្ថយល្បឿន និងសហការជាមួយក្រុមការងារ ព្រមទាំងចូលរួមអនុវត្តតាមវិធានការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល។
+28
មតិ 32
ចែករំលែក 201
ចូលចិត្ត
មតិ
ចែករំលែក