
ពិធីចុះហត្ថលេខាដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាដោយផ្តោតលើការគាំទ្រ និងជំរុញលើវិស័យទេសចណ៍ អប់រំ កសិកម្ម ពាណិជ្ជកម្ម និងវិនិយោគ ដើម្បីផលប្រយោជន៍ទៅវិញទៅមក សម្រាប់ភាគីទាំងពីរដោយអនុលោមទៅតាមច្បាប់ និងគោលការណ៍អនុញ្ញាត នៃរដ្ឋាភិបាលប្រទេសទាំងពីរ។ បន្ថែមពី ភាគីនៃខេត្តទាំងពីរនឹងធ្វើការផ្លាស់ប្តូរទៅវិញទៅមកនូវដំណើរទស្សនកិច្ច ដើម្បីចែករំលែកបទពិសោធន៍ និងស្វែងយល់នូវប្រវត្តិសាស្រ្ត វប្បធម៌ ទេសចរណ៍ កសិកម្ម និងវិស័យផ្សេងៗទៀត ក្នុងគោលបំណងបង្កើនសមត្ថភាព ដល់មន្រ្តីរបស់ភាគីទាំងពីរឱ្យកាន់តែល្អប្រសើរ។