
ឯកឧត្តម អភិបាលខេត្ត បានបញ្ជាក់ថាការចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ (ស៊ីណូវ៉ាក់) ជូនដល់បងប្អូនជាសមាជិកសមាគមអតីតយុទ្ធ ជនកម្ពុជាខេត្តនាពេលនេះ តាមគោលការណ៍ស្ម័គ្រចិត្ត មិនគិតកម្រៃ និង មិនប្រកាន់និន្នាការអ្វីនោះឡើយ ។ ក្នុងនោះដែរ ឯកឧត្តមក៏បាន ធ្វើការណែនាំ និង ផ្តាំផ្ញើដល់បងប្អូន ដោយបានបញ្ជាក់ថា ទោះបីបងប្អូនបានទទួលការចាក់វ៉ាកសាំងរួច ក៏បងប្អូនត្រូវប្រតិបត្តិឲ្យបានត្រឹមត្រូវទៅតាមវិធានការណ៍ របស់ប្រមុខរាជរដ្ឋាភិបាល ៣កុំ ៣ការពារ ព្រមទាំងការណែនាំរបស់ក្រសួងសុខាភិបាល ដើមី្បធ្វើឲ្យវ៉ាក់សាំងដែលបងប្អូនបានទទួលពេលនេះ មានប្រសិទ្ធភាព ក្នុងការប្រយុទ្ធប្រឆាំងវីរ៉ុសកូវិដ ១៩ ។
នាឱកាសនោះដែរឯកឧត្តម បានធ្វើការអំពាវនាវផងដែរ ដល់បងប្អូន ចូលរួមធ្វើការផ្សព្វផ្សាយ អំពីវិធានការ របស់រដ្ឋបាលខេត្តសៀមរាប អំពីបំរាមគោចរនៅពេលយប់នៅក្រុងសៀមរាប ក៏ដូចតាមបណ្តាស្រុក ចាប់ពីម៉ោង២០ រហូតដល់ម៉ោង៥ ទៀបភ្លឺ ក្នុងគោលដៅ ដើមី្បប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ ការឆ្លងរីករាលដាលនៃជម្ងឺកូវិដ១៩ នៅក្នុងសហគមន៍៕