
មានប្រសាសន៍នោះដែរឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវីដ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះ ។ លោកបានបន្តទៀតថា អំណោយយកមកផ្តល់ជូនរដ្ឋបាលខេត្តសៀមរាប នាថ្ងៃនេះ គឺកើតចេញឡើងពីទឹកចិត្តដ៏សប្បុរស របស់ក្រុមការងាររដ្ឋាភិបាលចុះជួយឃុំរលួស គឺជាសិល្បះនៃការចែករំលែកក្នុងគ្រាលំបាក ក្នុងការប្រយុទ្ធប្រឆាំងជម្ងឺកូវិដ១៩ នៅតាមមូលដ្ឋាន ។
មានប្រសាសន៍នោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់ ប្រតិភូក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តសៀមរាប ដែលបានផ្តល់ជូននូវសម្ភារបម្រើការក្នុងការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។ ឯកឧត្តមក៏បានជម្រាបជូន ដល់សប្បុរសជន និង តំណាងក្រុមហ៊ុនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវីដ១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពី ក្រៅប្រទេស និង រាជធានី ខេត្តដែលជួបនូវហានីភ័យខ្ពស់ នៃជម្ងឺកូវិដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក ឃុំ ។ ម៉្យាងទៀតឯកឧត្តមក៏បានសំណូមពរ ដល់ប្រតិភូក្រុមការងាររាជរដ្ឋាភិបាល ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តា ក្រុង ស្រុក ទៀតផងដែរ ។ ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានធ្វើ ការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និង សូមបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ។