
លោកស្រី អភិបាលរងខេត្ត បានថ្លែងនូវអំណរព្រះគុណយ៉ាងជ្រាវជ្រៅ ចំពោះព្រះសង្ឃគ្រប់ព្រះអង្គ ដែលបានយកព្រះទ័យទុកដាក់ខ្ពស់ ពិសេសការនិមន្តចូលរួមជាមួយនឹងរដ្ឋបាលខេត្ត ក្នុងការអនុវត្តវិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងវិធានការណែនាំរបស់ក្រសួងសុខាភិបា។
លោកស្រីបានបញ្ជាក់បន្ថែមផងដែលថា នេះជាសកម្មភាពដ៏ប្រពៃ ដែលបានបង្ហាញឱ្យឃើញអំពីរួមសុខទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ពិសេសការចូលរួមចែករំលែកជាសម្ភារ ធនធាន ទាំងកម្លាំងកាយ-ចិត្ត។ ជាមួយគ្នានេះ លោកស្រីក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវ-១៩ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តវិធានការ ៣ការពារ និង៣កុំទាំងអស់គ្នាឱ្យបានខ្ជាប់ខ្ជួន៕