
រដ្ឋបាលខេត្ត សូមកោតសរសើរចំពោះសមត្ថកិច្ចគ្រប់ ផ្នែកទាំងក្រុមគ្រូពេទ្យ និងកងកម្លាំង ដែលយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញភារកិច្ចចំពោះមុខ ដែលកំពុងតែមានការព្រួយបារម្ភនេះ។ ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធដោយផ្ទាល់ ឬដោយ ប្រយោល ឬបានចេញចូលទៅកាន់ទីតាំងផ្សារខាងលើ ត្រូវចូលរួមអនុវត្តចត្តាឡីស័កដាក់ខ្លួនឲ្យនៅដាច់ដោយឡែក។
រដ្ឋបាលខេត្តសូមក្រើនរំលឹកដល់អ្នកពាក់ព័ន្ធត្រូវបង្កើនស្មារតីខ្ពស់អនុវត្តតាមការណែនាំរបស់សមត្ថកិច្ចជាដាច់ ខាត។ ចំពោះជនទាំងឡាយណា មិនអនុវត្តតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន គឺអាចប្រឈមនឹងទទួលទណ្ឌកម្មការពិន័យអន្តរការណ៍ រហូត ដល់ការផ្តន្ទាទោសដាក់ពន្ធនាគារផងដែរ។