
ជាមួយគ្នានេះ រដ្ឋបាលខេត្ត សូមជូនដំណឹងដល់អាជីវករ និងអ្នកពាក់ព័ន្ធដែលបានយកសំណាកលើកទី១ សូមអញ្ជើញទៅយកសំណាកតេស្តរកជំងឺកូវីដ-១៩ លើកទី២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ នៅផ្សារក្រោម ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កុំបីខាន។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលធ្លាប់បានយកសំណាកហើយ និងអ្នកពាក់ព័ន្ធ នឹងអ្នកវិជ្ជមានជំងឹកូវីដ-១៩ នៅផ្សារក្រោម ត្រូវបន្តការធ្វើចត្តាឡីស័កដាក់ខ្លួនឱ្យនៅដាច់ដោយឡែកពីអ្នកដទៃឱ្យបានគ្រប់ចំនួន១៤ថ្ងៃ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត រដ្ឋបាលក្រុងសៀមរាប ប្រធានមន្ទីរសុខាភិបាល ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ចៅសង្កាត់ អាជីវករនិងអ្នកពាក់ព័ន្ធដែលបានយកសំណាកលើកទីមួយ បងប្អូនប្រជាពលរដ្ឋ និងសាធារណជន មេត្តាជ្រាប និងចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះដោយស្មារតីទទួលខុសត្រូវខ្ពស់។