
តំណាងសប្បុរសជនទាំងពីរ ក៏បានគូសបញ្ជាក់ថា ក្នុងពេលវេលានេះ យើងត្រូវតែចាំបាច់ចូលរួមជាមួយរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ក្នុងពេលដែលប្រជាពលរដ្ឋបានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ សំខាន់បងប្អូនប្រជាពលរដ្ឋនៅខេត្តសៀមរាប នៅតាមបណ្តាក្រុង ស្រុក មួយចំនួន បានទទួលរងគ្រោះធ្វើឲ្យប៉ះពាល់នូវជម្ងឺដ៏កាចសាហាវនេះ ។
លោក ពិន ប្រាកដ ក៏បានធ្វើការថ្លែងអំណរគុណដល់ទឹកចិត្តដ៏សប្បុរសធម៌ របស់ សមាគម BNI Siem Reap និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គោលដិនឃែស ភីអិលស៊ី ដែលបានផ្តល់ជូននូវសម្ភារៈបម្រើការក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កា ទប់ស្កាត់ជម្ងឺកូវិដ១៩ ដល់រដ្ឋបាលខេត្តសៀមរាប ។ ក្នុង នោះលោកក៏បានជម្រាបជូនផងដែរថា ក្នុងករណីដែលកម្ពុជាយើង បានកំពុងជួបនូវវិបត្តិជម្ងឺកូវិដ១៩នេះ អាជ្ញាធរខេត្តបានផ្តល់នូវសម្ភារៈ ឧបករណ៍ ប្រើប្រាស់ជូនទៅតាមបណ្តាក្រុង ស្រុក រួមទាំងគ្រឿងឧបភោគបរិភោគ ក្នុងការផ្គត់ផ្គង់ដល់បងប្អូនដែលបានវិលមកពីក្រៅប្រទេស និង រាជធានី ខេត្ត ដែលជួបនូវហានីភ័យខ្ពស់នៃជម្ងឺកូវិដ១៩ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល ក្រុង ស្រុក សំខាន់ចំពោះការបិទ ខ្ទប់ភូមិសាស្ត្រសង្កាត់ចំនួន៣ក្នុងក្រុងសៀមរាប។ ម៉្យាងទៀតលោកក៏បានសំណូមពរ ដល់សមាគម BNI Siem Reap និង គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហ្គោលដិនឃែស ភីអិលស៊ី ក៏ដូចសប្បុរសជន បន្តនូវប្រពៃណីវប្បធម៌ចែករំលែកនេះ ទៅតាមបណ្តា ក្រុង ស្រុក ទៀតផងដែរ ។ ក្នុងនោះដែរឯកឧត្តម ពិន ប្រាកដ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សំខាន់នៅខេត្តសៀមរាប នៅពេលខាងមុខ ក៏សូមឲ្យបងប្អូនជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីដ្ឋាននានា ត្រូវរៀបចំ ធ្វើការសម្អាត សម្លាប់មេរោគ ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឡើងវិញ នៅក្នុងបរិបទកូវីដ-១៩ ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី (The New Normal) និង សូមបងប្អូនត្រូវចូលរួមអនុវត្តវិធានការណ៍របស់ រាជរដ្ឋាភិបាល ៣កុំ ៣ការពារ និង២ចូលរួម ឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត និងបន្តប្រកាន់នូវវិធានសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួនទៀតផង ៕