
កិច្ចប្រជុំនេះ មានគោលបំណងពិភាក្សា និងប្រមូលផ្តុំមតិយោបល់នានាពីសំណាក់ក្រុមការងារ ដើម្បីស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ និងបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការអនុវត្តការងារកន្លងមក ក្នុងគោលដៅស្វែងរកដំណោះស្រាយ ក៏ដូចជាយន្តការថ្មីៗបន្ថែមទៀត ដើម្បីអនុវត្តការងារតាមដាន និងស្រាវជ្រាវបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីមានការផ្ទុះជំងឺកូវីដ-១៩ លើប្រជាពលរដ្ឋ ប្រមាណ ២១ករណី ក្នុងព្រឹត្តការណ៍សហគមន៍ ២០ ខែកុម្ភៈ ក្រុមការងារតាមដាន និងស្រាវជ្រាវ បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការស្រាវជ្រាវ និងរុករកទាំងបុគ្គលពាក់ព័ន្ធផ្ទាល់ និងប្រយោលជាមួយអ្នកជំងឺ តាមរយៈការដាក់បិទទីតាំង ការធ្វើសំណាក ការដាក់ឱ្យធ្វើចត្តាឡីស័ក និង ការបង្កើតកម្មវិធីគ្រប់គ្រងទិន្នន័យអ្នកដំណើរ (Web App) ដើម្បីតាមដាន និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដោយកិច្ចការងារនេះ ទទួលបានការសហការយ៉ាងសកម្មពីសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ទន្ទឹមនឹងវឌ្ឍនភាពខាងលើ ក្រុមការងារក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនផងដែរ តួយ៉ាង មានករណីលាក់លៀមព័ត៌មានអំពីអ្នកពាក់ព័ន្ធ ការគេចវេសពីចត្តាឡីស័ក និងការខ្វះចន្លោះនូវយន្តការតាមដានស្រាវជ្រាវ ជាដើម ដោយតម្រូវឲ្យមានការដាក់ទណ្ឌកម្ម ស្របតាមសេចក្តីសម្រចរាជរដ្ឋាភិបាល/រដ្ឋបាល និងចាត់ចែងក្រុមការងារអនុវត្តឱ្យមានប្រសិទ្ធភាព។