
តាមរបាយការណ៍របស់ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តសៀមរាប បានបង្ហាញថា ក្នុងចំណោមអ្នកពាក់ព័ន្ធផ្ទាល់ដែលរួមដំណើរជាមួយសរុបចំនួន៧នាក់ រដ្ឋបាលខេត្ត សូមបំភ្លឺដូចខាងក្រោម៖
- បុគ្គល ៥នាក់ ឈ្មោះ ឈុន វាន់នឿន ឈ្មោះ វ៉ាន់ ភិន ឈ្មោះ វ៉ាន់ គន់ ឈ្មោះ លត ទៀងឈ្មោះ វាន់ ណៃ ត្រូវបានរដ្ឋបាលស្រុកជីក្រែងដាក់ឲ្យស្នាក់នៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យស្ពានត្នោត ពេលដែលចុះពីរថយន្តមកភ្លាម។
- ឈ្មោះ តូល តៅ បានបន្តដំណើរទៅស្នាក់នៅភូមិខ្ទុំ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ និង
- ឈ្មោះ ឈឿន វាសនា ជាអ្នកបើកបររថយន្ត ត្រូវបានចត្តាឡីស័កនៅស្រុកបារាយ៍ ខេត្តកំពង់ធំ។
ចំពោះទីតាំងដែលពាក់ព័ន្ធនឹងការចេញ ចូលរបស់អ្នកដំណើរនៃរថយន្តខាងលើ ត្រូវបានក្រុមការងាររបស់រដ្ឋបាលខេត្ត កំណត់មុខសញ្ញា និងចាត់វិធានការផងដែរ។ រដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះរដ្ឋបាលស្រុកដែលទទួលបន្ទុកត្រួតពិនិត្យសុខភាពបឋម និងចុះឈ្មោះ ឬស្កែន QR Code នៅតាមព្រំប្រទល់ បានយកចិត្តទុកដាក់ក្នុងការកត់ត្រាព័ត៌មានអ្នកធ្វើដំណើរចូលក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមអរគុណចំពោះក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ក្នុងការតាមដាន និងស្រាវជ្រាវអ្នកពាក់ព័ន្ធផ្ទាល់ និងដោយប្រយោលបានទាន់ពេលវេលា។
រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល។