
ក្រុមការងារចម្រុះបានចុះពិនិត្យទីតាំងដីដែលស្នេីសុំបង្កបង្កេីនផល ការអាស្រ័យផល និងការប្រេីប្រាស់ដីជាក់ស្តែង ដេីម្បីពិនិត្យលទ្ធភាពក្នុងការដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដែលបានបង្កបង្កើនផលកន្លងមក។
បន្ទាប់ពីបានចុះពិនិត្យទីតាំងរួចមក ក្រុមការងារបានពិនិត្យឃេីញថាប្រជាពលរដ្ឋដែលបានកាន់កាប់ និងអាស្រ័យផលលេីទីតាំងដីនោះ ជាដីគម្របព្រៃឈេីឆ្នាំ២០០២ ដោយពិនិត្យឃើញដូចនេះ ក្រុមការងារក៏បានធ្វេីការណែនាំដល់ប្រជាពលរដ្ឋឲ្យបញ្ឈប់ការកាប់រុករានទន្រ្ទានដីព្រៃឈេីដែលនៅសេសសល់បន្តទៀត ហើយបែមកចូលរួមការពារ និងថែរក្សាព្រៃឈេីទាំងនោះ ដេីម្បីទុកជាប្រយោជន៍សាធារណៈ ជាពិសេសបងប្អូនប្រជាពលរដ្ឋអាចទាញយកផលអនុផល និងសារះប្រយោជន៍ជាច្រេីនពីសហគមន៍ព្រៃឈេីនេះដោយស្របច្បាប់។ ម្យ៉ាងវិញទៀត បើបងប្អូនបន្តកាប់ទន្ទ្រាន បងប្អូនបានផលប្រយោជន៍តែមួយពេល ហើយថែមទាំងមានទោសទៀតផង ប៉ុន្តែបើបងប្អូនចូលរួមទប់ស្កាត់ និងថែរក្សាវិញបងប្អូននឹងទទួលបានផលប្រយោជ៍ជាច្រើនពីព្រៃទាំងនោះហើយស្របច្បាប់ថែមទៀត។
ទន្ទឹមនឹងនេះ លោក អភិបាលរងខេត្ត ក៏បានណែនាំដល់អាជ្ញាធរទាំងអស់មិនត្រូវសហការជាមួយជនល្មើសណាម្នាក់ឡើយ តែត្រូវចាប់ជនល្មើសទាំងនោះអោយខាងតែបាន ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់៕