នៅរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលាខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍ Post-Event “អបអរសាទរ Gumball 3000 Rally in Cambodia ដើម្បីទេសចរណ៍” នៅខេត្តសៀមរាប ដឹកនាំដោយ ឯកឧត្ដម គុជ បញ្ញាសារ រដ្ឋលេខាធិការក្រសួងទេសចណ៍ លោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប និងមានការចូលរួមពី មន្ទីរ អង្គភាពពាក់ព័ន្ធ ស្ថាបប័នឯកជនជាច្រើនរូបផងដែរ។
សូមបញ្ជាក់ថា ក្រសួងទេសចរណ៍បានសហការជាមួយក្រសួង-ស្ថាប័ន ក្រុមហ៊ុន ជីប ម៉ុង និងវិស័យឯកជននឹងរៀបចំព្រឹត្តិការណ៍ Post-Event ដេីម្បីអបអរសាទរ Gumball 3000 Rally in Cambodia សម្រាប់ទេសចរណ៍ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។ព្រឹត្តការណ៍នេះ ក៏បង្ហាញឱ្យពិភពលោកស្គាល់ និងយល់ដឹងពីវប្បធម៌ អរិយធម៌ ក្នុងការផ្សព្វផ្សាយគោលដៅទេសចរណ៍ សំដៅចូលរួមប្រែក្លាយកម្ពុជាជាគោលដៅទេសចរណ៍ដ៏សម្បូរបែប និងជំរុញកំណើនសេដ្ឋកិច្ចជាតិ ស្របនឹងពាក្យស្លោកថា «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បី ទេសចរណ៍»៕