រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

វគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤

  • 17
  • ដោយ vannak

កាលពីថ្ងៃចន្ទ-អង្គារ ៣-៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលប្រជុំលេខ១ សាលាខេត្តសៀមរាប រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសាលាជាតិរដ្ឋបាលមូលដ្ឋាន និងសមាគមន៍ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ បានរៀបចំវគ្គតម្រង់ទិស «ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក តាមបែបវិមជ្ឈការ និងវិសហមជ្ឈការ»រយៈពេល ០២ថ្ងៃ ដល់សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ទើបជាប់ឆ្នោតថ្មី អាណត្តិទី៤ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ឈួន ប៊ុណ្ណា ទីប្រឹក្សាក្រសួងមហាផ្ទៃ ឯកឧត្តម ភូ សំអាត សមាជិកក្រុមប្រឹក្សាខេត្ត លោក សាម ឡន ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ លោក សូកាន ណារិទ្ធិ អនុប្រធាននាយកដ្ឋាននៃសាលាជាតិរដ្ឋបាលមូលដ្ឋាន និងមានការអញ្ជើញចូលរួមពីសមាជិកក្រុមប្រឹក្សាក្រុង ស្រុកអាណត្តិទី៤ សរុបចំនួន ៩២រូប ស្រី១៥នាក់។

វគ្គតម្រង់ទិសនេះ ដើមី្បចូលរួមក្នុងការចែករំលែកនូវចំណេះដឹង បទពិសោធន៍ជូនដល់ក្រុមប្រឹក្សាក្រុង ស្រុក ដែលទើបចូលកាន់មុខតំណែងរបស់ខ្លួន ក្នុងការកំណែទម្រង់ស៊ីជម្រៅដើមី្បសម្រេចគោលដៅយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ និង បន្តពង្រឹងយន្តការនានារបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលថ្មីនេះឲ្យធានាបាននូវកំណើន ការងារ សមធម៌ ប្រសិទ្ធភាព ព្រមជាមួយនឹងភាពស័ក្តិសិទ្ធិ នៃរដ្ឋបាលសាធារណៈ និងដើមី្បធានាឲ្យគោលនយោបាយ និង យុទ្ធសាស្ត្រទាំងនេះទទួលបានជោគជ័យ និងចូលរួមទទួលខុសត្រូវ អនុវត្តគោលនយោបាយកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការរបស់រាជរដ្ឋាភិបាល តាមរយៈ ច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលក្រុង ស្រុក ព្រមទាំងបទបញ្ជា លិខិតបទដ្ឋានគតិយុត្ត នានាជាធរមាន។

អត្ថបទទាក់ទង