រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សូមអ្នកដំណើរចូលភូមិសាស្ត្រខេត្តចុះឈ្មោះមុនមកដល់ចំណុចព្រំប្រទល់ខេត្តតាមរយៈ srprovince.com/login ដើម្បីចូលរួមទប់ស្កាត់កូវីដ-១៩

  • 1.1ពាន់
  • ដោយ vannak

បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិដែលធ្វើដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប សូមចូលរួមអនុវត្តការត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងស្កែន QR-Code ទប់ស្កាត់កូវីដ-១៩ នៅតាមច្រកព្រំប្រទល់ខេត្តចំនួន៣ គឺស្រុកក្រឡាញ់ ស្រុកស្រីស្នំ និងស្រុកជីក្រែង។

ប៉ុន្តែ អ្នកធ្វើដំណើរទាំងអស់ក្នុងភូមិសាស្ត្រខេត្តសៀមរាប មិនត្រូវធ្វើដំណើរក្នុងម៉ោងបម្រាមគោចរ ចាប់ពីម៉ោង ៩យប់ ដល់ម៉ោង ៣ភ្លឺ ពីថ្ងៃទី១២ ដល់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ លើកលែងតែករណីមួយចំនួនដូចជាការដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ ជាដើម។

ដើម្បីបង្ករភាពងាយស្រួលដល់អ្នកធ្វើដំណើរ រដ្ឋបាលខេត្ត បានរៀបចំឱ្យចុះឈ្មោះមុនពេលធ្វើដំណើរមកដល់គោលដៅត្រួតពិនិត្យទាំង៣ តាមរយៈ srprovince.com/login ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តសូមបង្ហាញគម្រូការចុះឈ្មោះដូចខាងក្រោម ៖

អត្ថបទទាក់ទង