
ក្នុងនាមឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នាឱកាសនោះដែរ លោក ពិន ប្រាកដ បានមានប្រសាសន៍លើកឡើងថា រដ្ឋបាលខេត្តសៀមរាប ក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា អភិបាលខេត្តបាន យកចិត្តទុកដាក់ គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង និងខិតខំប្រឹងប្រែងពន្យល់ណែនាំអប់រំជារឿយៗ នូវវិធីសាស្ត្រ និងការណែនាំនានារបស់ក្រសួងសុខាភិបាល ក៏ដូចជាវិធានការផ្សេងៗ របស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ឋ ប្រឆាំងបង្កាទប់ស្កាត់ជម្ងឺកូវីដ-១៩ ។ ជាក់ស្តែងបច្ចុប្បន្ននេះ រដ្ឋបាលខេត្តសៀមរាប បាននឹងកំពុងយកចិត្តទុកដាក់អនុវត្ត វិធានការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជម្ងឺកូវីដ-១៩ ចូលដល់សហគមន៍ តាមបទបញ្ជានិងវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល និង វិធានការណែនាំរបស់ក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរផងដែរ ។
លោកបានបន្តថា បញ្ហាការប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ជម្ងឺកូវីដ-១៩ គឺជាបញ្ហារួមរបស់យើងទាំងអស់គ្នា មិនមែនជាបញ្ហារបស់ បុគ្គលណាម្នាក់ឡើយ ទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋទូទៅ ត្រូវតែចូលរួម បង្ការទប់ស្កាត់ជម្ងឺឆ្លងដ៏កាចសាហាវនេះ ។ បច្ចុប្បន្ននេះ ជម្ងឺកូវីដ-១៩ បាននឹងកំពុងបន្តតាមយាយីដល់សុខភាពរបស់ មនុស្សនៅទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា និយាយដោយឡែកនៅខេត្តសៀមរាប ក៏បានដាក់សង្កាត់មួយចំនួន ជាតំបន់ក្រហម និង លឿងទុំ ក្នុងក្រុងសៀមរាប ។ ដូច្នេះត្រូវគោរពប្រតិបត្តិឲ្យខានតែបាននូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ។
ជាមួយគ្នានេះឯកឧត្តមអភិបាលរងខេត្តក៏បានថ្លែងអំណរគុណចំពោះ ក្រុមហ៊ុន ហ្រ្គីន អង្គរ អ៊ីនធើ អ៊ែតវីថាយស៊ីន ឯ,ក (GREEN ANGKOR INTET ADVERTISING co. LTD ដែលតែងតែជួយ ដើម្បីចូលរួមចំណែកក្នុងការទប់ស្កាត់ជម្ងឺកូវីដ-១៩ ដែលកំពុងតែឆ្លងក្នុងសហគមន៍នៃព្រឹត្តិការណ៍ ២០ កុម្ភៈកន្លងមកនេះ ។ ម៉្យាងទៀតអំណោយទាំងនេះ រដ្ឋបាលខេត្ត និងធ្វើការបែងចែកទៅតាមបណ្តាក្រុង យកទៅ ប្រើប្រាស់ ដោះស្រាយនូវការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង ផ្តល់ជូនដល់មណ្ឌលចត្តាឡីស័ក និង ក្រុមការងារ សមត្ថកិច្ចដែលឈរជើងនៅតាមគោលដៅក្នុងការបិទខ្ទប់ តំបន់ក្រហម និង លឿងទុំផងដែរ ៕
មតិ 8
ចែករំលែក 23
ចូលចិត្ត
មតិ
ចែករំលែក