
រយៈពេលនៃការបិទខ្ទប់នេះ យើងទទួលបាននូវបទពិសោធន៍ជាច្រើនក្នុងការរៀនរស់ជាមួយនឹងជំងឺកូវីដ ដោយ "រៀនរស់តាមបែបគន្លងថ្មី"។ ជាមួយគ្នានេះ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋចេះ "រៀនរស់តាមបែបគន្លងថ្មី" ត្រូវកែហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍ សម្ភារ ដែលអាចរក្សាគម្លាតបានចំពោះទីតាំងទាំងអស់ក្នុងខេត្តសៀមរាប ដូចជា៖
-វត្តអារាម
-ផ្សាររដ្ឋ-ឯកជន តូច ធំ
-រមណីយដ្ឋាន ភោជនីយដ្ឋាន
-សហគមន៍ទេសចរណ៍
-តំបន់ទេសចរណ៍ ក្នុងប្រាសាទ និងក្រៅប្រាសាទ
-សាលារៀនរដ្ឋ-ឯកជន និងទីប្រជុំជនមួយចំនួន ។ល។
-ជំរុញអោយមានការប្រើប្រាស់ សេវាដឹកជញ្ជូនអោយបានច្រើនបំផុត ដូចជា រ៉ឺមក់កង់៣ និងក្រុមហ៊ុនដឹកជញ្ជូនផងដែរ ជៀសវាងការប៉ះពាល់ផ្ទាល់។
ឯកឧត្តម អភិបាលខេត្ត នៅតែសង្ឃឹម និងជឿជាក់ថាយើងអាចធ្វើបាន ហើយមិនអាចឯកឧត្តមធ្វើតែម្នាក់ឯងបានទេ មានតែបងប្អូនប្រជាពលរដ្ឋទេដែលសម្រេច លើវាសនារបស់ខេត្តយើង ចូលរួមទាំងអស់គ្នា យើងនិងជោគជ័យ ទាំងអស់គ្នា។
រដ្ឋបាលខេត្ត ក៏សូមថ្លែងអំណរគុណដល់កងកម្លាំង មន្ត្រីរាជការ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងយុវជនសសយក កាកបាទក្រហម ដែលបានចូលរួមជាមួយរដ្ឋបាលខេត្តក្នុងការអនុវត្តវិធានការរដ្ឋបាលនាពេលកន្លងមក។
#រៀនរស់ជាមួយកូវីដ-១៩ #រស់នៅតាមបែបគន្លងថ្មី
#ការពារខ្លួនឯង_ស្មើនឹងការពារក្រុមគ្រួសាររបស់លោកអ្នក
#៣ការពារ: ត្រូវពាក់ម៉ាស់, ត្រូវលាងដៃ, ត្រូវគម្លាតបុគ្គល
#៣កុំ: កុំនៅបន្ទប់បិទជិត, កុំនៅកន្លែងកុះករ, កុំនៅប៉ះពាល់គ្នា៕