
កម្មវិធីថ្មី “ធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាជូនប្រជាពលរដ្ឋក្នុងប្រទេសកម្ពុជា” នឹងត្រូវអនុវត្តចាប់ពីខែមករា ឆ្នាំ២០២២ ដល់ខែធ្នូ ឆ្នាំ២០២៥ ជាមួយនឹងថវិកាប្រមាណ ៩,៨០លានអឺរ៉ូ ហើយផ្ដោតលើវិស័យការងារដូចខាងក្រោម៖
ក. ការរៀបចំក្របខ័ណ្ឌគតិយុត្ត និងក្របខ័ណ្ឌរដ្ឋបាលសម្រាប់កំណែទម្រង់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (SNDD)។
ខ. ការធ្វើឱ្យប្រសើរឡើងនូវការបំពេញការងាររបស់ការិយាល័យច្រកចេញចូលតែមួយ។
គ. ការពង្រឹងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិសម្រាប់ការផ្ដល់សេវាក្នុងវិស័យគ្រប់គ្រងទឹក និងគ្រប់គ្រងសំរាម និងសំណល់រឹង។
ឃ. បង្កើនប្រសិទ្ធភាពនៃយន្តការគណនេយ្យភាព៕