
បន្ទាប់ពីលោក អភិបាលរងខេត្ត បានលើកឡើងនូវស្ថានភាពភូមិសាស្រ្តខេត្តសៀមរាបរួចមក លោក បានបញ្ជាក់បន្ថែមទៀតអំពីការងារកិច្ចសហប្រតិបត្តិការរបស់រាជរដ្ឋាភិបាលប្រទេសអូស្រ្តាលី ដែលបានផ្ដល់អាហារូបករណ៍មកកាន់សិស្ស និស្សិត និងមន្រ្តីរាជការ នៃព្រះរាជាណាចក្រកម្ពុជាទៅបន្តការសិក្សានៅប្រទេសអូស្រ្តាលីជារៀងរាល់ឆ្នាំ ហើយក្នុងនោះ ក៏មានមន្រ្តីរាជការខេត្តសៀមរាបមួយចំនួនដែល មានឱកាសទៅសិក្សាកាលពីឆ្នាំ ២០១៤-២០១៥៖ មានចំនួន ០២រូប(មន្រ្តីសាលាខេត្ត)ផងដែរ។
ក្នុងនាមរដ្ឋបាលខេត្ត លោក ពិន ប្រាកដ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលប្រទេសអូស្រ្តាលីដែលតែងតែផ្តល់នូវអាហារូបករណ៍មកកាន់សិស្ស និស្សិត និងមន្រ្តីរាជការ នៃព្រះរាជាណាចក្រកម្ពុជា៕
+7
ចែករំលែក 6
ចូលចិត្ត
មតិ
ចែករំលែក