
មានប្រសាសន៍នោះដែរ បងស្រី ដែលទទួលបានផ្ទះមនុស្សធម៌ និងលោកតា លោកយាយ អ៊ុំពូមីង ក្នុងឱកាស ប្រគល់ផ្ទះនោះលោកជំទាវ ទាង អេង ទៀសីហា អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ទៀ សីហា ប្រធានគណៈ កម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” ។ ផ្ទះមនុស្សធម៌នេះប្រគល់ជូនបងស្រី សារ សួន និងកូនៗ ចាប់ពីពេលនេះ ទៅ និងសូមសមាជិកគ្រួសារត្រូវសម្អាតថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកបានជាម្លប់ដ៏កក់ក្តៅតរៀងទៅ ។
លោកជំទាវ ក៏បានលើកបញ្ជាក់ថា អ្វីៗទាំងអស់នៃបេសកកម្មក្នុងចលនាកាកបាទក្រហមកម្ពុជា គឺស្ថិតក្រោមបញ្ញាញាណដឹកនាំ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ប៊ុនរ៉ានី-ហ៊ុនសែន មាតាមនុស្សធម៌នៃកម្ពុជា ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សម្បុរអ្វីនោះឡើយ ទីណាប្រជាជនមានទុក្ខលំបាក ទីនោះត្រូវតែមានវត្តមានកាកបាទក្រហមកម្ពុជា ។
លោកជំទាវ ក៏បានថ្លែងនូវអរគុណផងដែរ ជូនចំពោះឯកឧត្តម ធា ស៊ីវត្ថា និងលោកជំទាវ ហោ សាយ័ន្ត ជាសប្បុរសជន ដែលបានឧបត្ថម្ភថវិកា សម្រាប់ការសាងសង់ផ្ទះមនុស្សធម៌ទី៧៨នេះ និង សូមឲ្យបន្តនូវប្រពៃណីសប្បុរសធម៌នេះ ជូន ដល់គ្រួសារជាទុរគតជនឲ្យមានទីជម្រកសមរម្យនៅក្នុងសង្គមផងដែរ។
អំណោយមនុស្សធម៌បន្ថែមសម្រាប់គ្រួសារទទួលបានផ្ទះមាន មុង២ ភួយ២ សារុង២ ក្រមា២ កន្ទេល២ អង្ករ ៦០គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ អាវយឺត២ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកា ៤សែនរៀល។ ជាមួយគ្នានេះដែរ សមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភិវឌ្ឍន៍ ខេត្តសៀមរាប បានឧបត្ថម្ភផ្ទាំងសូឡា និងអំពូល ១ឈុត និង ប្រតិភូរួមដំណើរក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនផងដែរ ។ នៅក្នុងឱកាសនោះដែរសម្រាប់លោកតា លោកយាយ ចូលរួមក្នុងពិធីប្រគល់ផ្ទះនេះចំនួន ៤០នាក់ ម្នាក់ៗទទួលបាន អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១យួរ មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២ និងថវិកាមួយចំនួនផងដែរ ៕