
ក្នុងឱកាសនោះដែរ លោកជំទាវ ទាង អេង អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន កាកបាទក្រហមកម្ពុជា និងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា ជូនថ្នាក់ដឹកនាំ-មន្ត្រី បុគ្គលិក នៃមន្ទីរអង្គភាពជុំវិញខេត្ត អ្នកស្ម័គ្រចិត្ត និង យុវជនកាកបាទក្រមកម្ពុជាទាំងអស់ដែលកំពុងបម្រើការងារផ្នែកមនុស្សធម៌ នៅទូទាំងខេត្តសៀមរាប។ លោកជំទាវក៏បានថ្លែងអំណរគុណ និងកោតសរសើរចំពោះថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលនៅគ្រប់ មន្ទីរពេទ្យទាំងអស់ក្នុងខេត្តសៀមរាប ដែលបានយកចិត្តទុកដាក់ ក្នុងការព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ ហើយក៏បានចាត់ទុកក្រុមគ្រូពេទ្យ គឺជាវីរជនជួរមុខ ក្នុងការរួមចំណែកយ៉ាងសំខាន់ ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ-១៩នៅមូលដ្ឋាននៃខេត្តសៀមរាមនេះផងដែរ។ លោកជំទាវ បន្តថាដោយអនុវត្តតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងប្រកាន់ភ្ជាប់នូវវិធានការសុខាភិបាលបង្ការជំងឺឆ្លងនេះគឺ ៣ការពារ ៣កុំ និងជាពិសេសជំរុញការចូលរួមចាក់វ៉ាក់សាំងដល់មូលដ្ឋាន និងដូសជំរុញដល់ប្រជាពលរដ្ឋក្នុងខេត្ត បានធ្វើឱ្យប្រជាពលរដ្ឋយើងមានភាពប្រសើរឡើងវិញជាបន្តបន្ទាប់។ ក្នុងនោះផងដែរ ជាការខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ថ្នាក់ កងកម្លាំងមន្រ្តីរាជការគ្រប់អង្គភាព ពិសេស លោក លោកស្រីជាគ្រូពេទ្យទាំងអស់ បានព្រួតដៃគ្នាយ៉ាងសកម្មក្នុងការចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩នេះ យ៉ាងសកម្មបំផុតរហូតដល់ពេលនេះទើបយើងអាចជួបជុំគ្នាបាននាពេលនេះ។
ទោះបីជាយ៉ាងនេះក្តី យើងទាំងអស់គ្នាត្រូវប្រកាន់ភ្ជាប់នូវវិធានការសុខភាពសុខាភិបាលនេះបន្តទៀត ដោយមិនត្រូវធ្វេសប្រហែសឡើយ។ ដោយពិនិត្យឃើញពីតម្រូវការចាំបាច់ក្នុងការបង្ការជំងឺកូវីដ-១៩ នេះទើប ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូននូវជែលលាងដៃ ដែលបានទទួលពីកាកបាទក្រហមកម្ពុជា ជូនដល់មន្ទីរ-អង្គភាពនៅថ្ងៃនេះ ហើយសង្ឃឹមថាជែលលាងដៃដែលប្រគល់ជូននាថ្ងៃនេះ ពិតជាបានរួមចំណែកជួយការពារ និងកាត់បន្ថយការឆ្លងនៃជំងឺកូវីដ-១៩ផងដែរ និងសូមសំណូមពរ ឯកឧត្តម លោកជំទាវ លោក លោកស្រីដែលមានវត្តមាននៅទីនេះ មេត្តាជួយបំផុស និងជំរុញដល់មន្រ្តីកងកម្លាំក្នុងអង្គភាព និងក្រុមគ្រួសារ ឱ្យទៅទទួលវ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់ៗគ្នា តាមទីកន្លែង ដែលសុខាភិបាលបានកំណត់ជូនកុំបីអាក់ខាន ដើម្បីការពារអាយុជីវិតយើងទាំងអស់គ្នា និងត្រូវរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩៕