
កិច្ចប្រជុំនេះ ដើម្បីពិភាក្សាលើបាយការណ៍សកម្មភាពប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ របស់ការិយាល័យប្រតិបត្តិ នៃអង្គការទស្សនពិភពលោក ខេត្តសៀមរាប គឺធ្វើឡើងក្នុងគោលបំណងបង្ហាញសមិទ្ធផលសម្រេចបានប្រចាំឆ្នាំ២០២១ និងបន្តកិច្ចសហប្រតិបត្តិការ ភាពជាដៃគូល្អបន្តទៀតក្នុងផែនការឆ្នាំ២០២២។
អង្គការទស្សនពិភពលោក ម្ចាស់ជំនួយ និងអ្នកឧបត្ថម្ភបានវិនិយោគទឹកប្រាក់ជិត ០៣លានដុល្លារអាមេរិក ក្នុងខេត្ត ដើម្បីធានាថាកុមារគ្រប់រូបទទួលបានការអប់រំថ្នាក់មូលដ្ឋាន ទទួលបានការការពារ និងការចូលរួម មានសុខភាពល្អ និង ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ខណៈពេលដែលក្រុមគ្រួសាររបស់ពួកគេត្រូវបានគាំទ្រដើម្បីទទួលបានជីវភាពល្អប្រសើរ៕