
ក្នុងពិធីនេះដែរ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានថ្លែងអំណរគុណដល់គណៈ អភិបាល ក្រុង ស្រុក ប្រធានមន្ទីរ គ្រប់អង្គភាព ជុំវិញខេត្ត និងបងប្អូនមន្ត្រីរាជការក្នុងខេត្តទាំងអស់ ដែលបាននាំយកផ្លែឈោះ កាដូរអនុស្សាវរីយ៍ មកជូន និងបានណែនាំឱ្យប្រកាន់ខ្ជាប់ខ្ជួន នូវវិធានការ ការពារ កូវីដ១៩ ៣ការពារ ៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងស្ថាប័ន អាជ្ញាធរមាន សមត្ថកិច្ចនានា ដើម្បីជៀសផុតពីការឆ្លងជំងឺដ៏កាចសាហាវនេះ និងទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួនខ្លាំងក្លា បញ្ញាញាណវាងវៃ អាយុយឺនយូរ ក្នុងឆ្នាំថ្មីនេះ៕