
ក្នុងឱកាសចូលឆ្នាំៗនេះ រដ្ឋបាលខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានរួមសហការរៀបចំឡើងវិញនូវ សៀមរាប-សង្ក្រាន្ត នៅប្រាសាទចៅសាយទេវតា និងនៅក្នុងក្រុងសៀមរាប បន្ទាប់ពីពិធីនេះត្រូវបានអាក់ខានអស់រយៈពេល២ឆ្នាំដោយសារតែវិបត្តិជំងឺកូវីដ-១៩ ។ ក្នុងឱកាសចូលឆ្នាំថ្មីឆ្នាំនេះ រួមជាមួយនឹងព្រឹត្តិការណ៍សៀមរាប-សង្ក្រាន្ត ផងនោះ គេសង្កេតឃើញមានក្រុមកម្លោះ ក្រមុំ ចាស់ក្មេងប្រុសស្រីសប្បាយរីករាយ ទឹកមុខស្រស់ស្រាយ ញញឹមផ្តោះផ្តងសួរសុខទុក្ខគ្នាបង្ហាញពីក្តីនឹករលឹកបន្ទាប់ពីរងផលប៉ះពាល់ដោយសារតែវិបត្តិជំងឺកូវីដ-១៩អស់រយៈពេលជាង២ឆ្នាំ ពួកគាត់នាំគ្នាលេងល្បែងប្រជាប្រីយ៍ បោះអង្គុញ ចោលឈូង ទាញព្រ័ត្រ វាយឆ្នាំងដី លោតបាវ និងរាំសប្បាយផងដែរ។
បងប្អូនប្រជាពលរដ្ឋបានសម្តែងនូវការអរគុណ និងដឹងគុណយ៉ាងជ្រាលជ្រៅ នូវគោលនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបាននាំមកនូវសន្តិភាព ពេញលេញនិងការរីកចម្រើនលូតលាស់ឈានឡើងជាលំដាប់របស់ប្រទេសជាតិយើង ជាពិសេសសមិទ្ឋផលថ្មីគឺហេដ្ឋារចនាសម្ព័ន្ឋផ្លូវ៣៨ខ្សែ នៅក្នុងខេត្តបានសាងសង់រួចរាល់ និងត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រសិទ្ឋនាមខេត្តសៀមរាបថាជាតារារះទិសឧត្តរទៀតផង ។ អ្នកទេសចរណ៍ក្នុងស្រុកនិយាយថា អរគុណសម្តេចតេជោ ដែលបានផ្តល់ជូនវ៉ាក់សាំងចាក់ដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋកម្ពុជា ចាប់ពី ដូសមូលដ្ឋានរហូតដល់ដូសជំរុញ ផ្តល់នូវយ័នការពារយ៉ាងស័ក្តិសិទ្ឋិគឺ វិធានការ៣កុំ និង៣ការពារ ទើបពួកខ្ញុំមានឱកាសបានជួបជុំ និងដើរកម្សាន្តនាពេលនេះ ។ ដោយសារតែកត្តាសន្តិភាព និងការខិតខំនាំយកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋនេះហើយ ទើបប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាននៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាភ្ញៀវបរទេស មានឱកាសបានអញ្ជើញមកចូលរួមក្នុងព្រឹត្តិការសៀមរាប-សង្រ្កាន្ត លើទឹកដីខេត្តសៀមរាប៕
+73
មតិ 8
ចែករំលែក 67
ចូលចិត្ត
មតិ
ចែករំលែក