
បន្ទាប់ពីពិភាក្សាគ្នារួចមក ក្រុមការងារគណប្រតិភូក្រសួងមហាផ្ទៃ ក្រុមការងាររដ្ឋបាលខេត្តសៀមរាប និងក្រុមការងារ world bank បានឯកភាពនឹងបន្តខិតខំរកដំណោះស្រាយបញ្ហា និងបំពេញនូវកង្វះខាតមួយចំនួនទៀតដើម្បីពន្លឿនការងារអនុវត្តគម្រោងកែលម្អទីចាក់សំរាមនេះឲ្យមានលក្ខណៈបច្ចេកទេស និងធានាបាននូវបរិស្ថានសង្គមនាពេលអនាគត។