
ត្រូវនឹង ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាលខេត្តបានចូលជួបសម្តែងការគួរសម ពិភាក្សាការងារជាមួយ លោក CHAIMONGKOL SUKOLTAMAT ទីប្រឹក្សាសមាគមមិត្តភាពកម្ពុជា-ថៃ ព្រមទាំងសហការីនៅរដ្ឋបាលខេត្តសៀមរាប។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ លោក CHAIMONGKOL SUKOLTAMAT ទីប្រឹក្សាសមាគមមិត្តភាពកម្ពុជា-ថៃ ព្រមទាំងសហការី ដែលបានចូលជួបសម្តែងការគួរសម ពិភាក្សាការងារ លើកិច្ចសហការរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ជាពិសេសវិស័យទេសចរណ៍ និងវិស័យកសិកម្មតាមបែបទំនើបកម្ម ៕