
ការរៀបចំសិក្ខាសាលានេះ គឺមានគោលបំណងសំខាន់ៗមួយចំនួនដូចខាងក្រោម ៖
១.ធ្វេីបទបង្ហាញអំពីសេចក្តីព្រាងច្បាប់ព្រៃឈេី សេចក្តីព្រាងច្បាប់តំបន់ការពារធម្មជាតិ និងលទ្ធផលនៃការសិក្សាអំពីបទដ្ឋានពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលរបស់សហគមន៍ក្នុងតំបន់ព្រៃឈេី រួមទាំងបទដ្ឋានពាក់ព័ន្ធសហគមន៍តំបន់ការពារធម្មជាតិ។
២.ផ្តល់ឱកាសឲ្យមានការពិភាក្សាប្រមូលធាតុចូលពីរដ្ឋបាលថ្នាក់ក្រោមជាតិ សង្គមសុីវិល និងសហគមន៍មូលដ្ឋានសម្រាប់ដំណេីរការវិសោធនកម្មច្បាប់ព្រៃឈេី និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
៣.រៀបចំកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ជាតិជាមួយអន្តរក្រសួង អង្គការសង្គមសុីវិល ដៃគូអភិវឌ្ឍន៍ និងតំណាងសហគមន៍មូលដ្ឋាន ដេីម្បីពិភាក្សាលម្អិតអំពីធាតុចូលដែលទទួលបានពីថ្នាក់ក្រោមជាតិ។
ក្រោយពីបានធ្វេីការពិភាក្សា និងពិគ្រោះយោបល់រួចមក អង្គសិក្ខាសាលាទទួលបានលទ្ធផលដូចជា ៖
១.សិក្ខាកាមបានយល់ដឹងអំពីលិខិតបទដ្ឋានគតិយុត្ត និងគោលនយោបាយពាក់ព័ន្ធនឹងការអភិរក្សធនធានធម្មជាតិ ការអាស្រ័យផលរបស់សហគមន៍ក្នុងតំបន់ព្រៃឈេី។
២.ចងក្រងនូវមតិយោបល់ដែលជាធាតុចូលសម្រាប់ដាក់ជូនក្រុមការងារអន្តរក្រសួងយកទៅពិចារណាដាក់បញ្ចូលក្នុងវិសោធនកម្មច្បាប់ស្តីពីព្រៃឈេី និងច្បាប់ស្តីពីតំបន់ការពារធម្មជាតិដែលមានការពិភាក្សាគ្រប់ជ្រុងជ្រោយពីថ្នាក់ក្រោមជាតិរហូតដល់ថ្នាក់ជាតិ៕