
មរណភាពរបស់ ឯកឧត្តម ហ៊ុន ណេង គឺជាការបាត់បង់នូវឥស្សរជន ស្វាមី លោកឪពុកបង្កើត លោកឪពុកក្មេក និងជីតាមួយរូប ជាទីគោរពស្រឡាញ់បំផុតរបស់កូនៗ ព្រមទាំងចៅៗ និងបងប្អូនកូនក្មួយ ហើយជាអ្នកមានគុណផ្តល់នូវភាពកក់ក្តៅក្នុងក្រុមគ្រួសារ ដែលមានព្រហ្មវិហារធម៌សព្វគ្រប់យ៉ាង និងបានបូជាកម្លាំងកាយ កម្លាំងចិត្ត ក្នុងការចិញ្ចឹមបីបាច់ ថែរក្សា បុត្រា បុត្រី ចៅប្រុស ចៅស្រី ឱ្យក្លាយទៅជាពលរដ្ឋល្អក្នុងសង្គមជាតិ។ ម្យ៉ាងវិញទៀត ឯកឧត្តម ហ៊ុន ណេង ជាកុលបុត្រខ្មែរមួយរូប បានពលីកម្ម បូជាយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ធនធានសម្ភារៈ ចូលរួមចំណែកយ៉ាងសកម្មដល់ដំណើរការស្តារ និងអភិវឌ្ឍន៍រីកចម្រើន ឥតឈប់ឈររបស់ប្រទេសជាតិមាតុភូមិកម្ពុជា។
សូមដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ហ៊ុន ណេង សមាជិកអចិន្ត្រៃយ៍ ប្រធានគណៈកម្មការទី៤ នៃរដ្ឋសភាជាតិ និងជាអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ៕