
ដឹកនាំដោយឯកឧត្តម គិត ច័ន្ទគ្រឹស្នា នាយកគម្រោងថ្នាក់ជាតិ និងលោក ប្រាក់ សោភ័ណ អភិបាលរងខេត្តសៀមរាប និងជាប្រធានគម្រោងថ្នាក់ខេត្ត តំណាង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមានការអញ្ជេីញចូលរួមពីតំណាងមន្ទីរ-អង្គភាពពាក់ព័ន្ធ និងមន្រ្តីបង្គោលរបស់គម្រោងសរុបប្រមាណ ១៩នាក់ ស្រី០៦នាក់។
ជាមួយគ្នានេះ អង្គប្រជុំក៏បានធ្វេីការណែនាំ និងពិភាក្សាដូចខាងក្រោម ៖
-ក្រុមការងារគម្រោងថ្នាក់ជាតិ និងជនបង្គោលថ្នាក់ខេត្ត ព្រមទាំងតំណាង UNDP បានធ្វើការណែនាំខ្លួនដល់អង្គប្រជុំ
-ធ្វើបទបង្ហាញដោយសង្ខេបអំពីប្រវត្តិគម្រោង
-ធ្វើបទបង្ហាញអំពីលទ្ធផលសម្រេច បានរបស់គម្រោង និងទិសដៅផែនការអនុវត្តបន្ត
-បន្តសហការអនុវត្តការងារជាមួយភាគីពាក់ព័ន្ធដូចជា សហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តសៀមរាប និងអាជ្ញាធរក្រុង-ស្រុក ក្នុងការផ្សព្វផ្សាយអំពីការគ្រប់គ្រងសំណល់ប្លាស្ទិក៕