
ការងារកិច្ចសហប្រតិបត្តិការជាមួយព្រះរាជាណាចក្រថៃ រដ្ឋបាលខេត្តសៀមរាប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ជាមួយខេត្តស៊ីសាកេត នៃព្រះរាជាណាចក្រថៃ ស្តីពីការកសាងកិច្ចសហប្រតិបត្តិការ និងមិត្តភាពនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០៤ ដោយផ្តោតលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ទេសចរណ៍ កសិកម្ម គមនាគមន៍ បណ្តុះបណ្តាលធនធានមនុស្ស សុខាភិបាល កីឡា ការងារគ្រប់គ្រងរដ្ឋបាលរវាងមន្រ្តីរាជការនៃខេត្តទាំងពីររួមគ្នាទប់ស្កាត់បទល្មើស ឧក្រិដ្ឋកម្ម និងគ្រឿងញៀន។ ជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការ ខេត្តទាំងពីរបានផ្លាស់ប្តូរដំណើរទស្សនកិច្ចសិក្សាជាញឹកញាប់ ហើយខេត្តស៊ីសាកេតក៏ធ្លាប់បានផ្តល់អាហារូបករណ៍វគ្គខ្លីៗ លើការបណ្តុះបណ្តាលវិជ្ជាជីវៈដូចជាវិស័យកសិកម្មជាដើម៕