រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

កិច្ចប្រជុំស្តីពីគម្រោងកែលម្អស្ទឹងសៀមរាប ជំហានទី២ (KHM-18) ក្រោមឥណទានសម្បទានរបស់ធនគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ

  • 343
  • ដោយ vannak

កាលពីថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពីគម្រោងកែលម្អស្ទឹងសៀមរាប ជំហានទី២ (KHM-18) ក្រោមឥណទានសម្បទានរបស់ធនគារអាហរណ៍នីហរណ៍សាធារណរដ្ឋកូរ៉េ ដោយផ្តោតលើការស្តារស្ទឹងសៀមរាប ដើម្បីបញ្ជៀសទឹកលិចក្រុងសៀមរាប នារដូវវស្សា។គម្រោងកែលម្អស្ទឹងសៀមរាប ជំហានទី២ (KHM-18)នេះគឺចាប់ពីចំណុចស្ពានវាងក្រុង ទៅដល់ភូមិអារញ្ញ ប្រវែង ៥គីឡូម៉ែត្រ បន្តពីគម្រោងសាងសង់ប្រព័ន្ធលូចម្រោះទឹកកខ្វក់ និងស្តារស្ទឹងសៀមរាបជំហានទី១ (KHM-7) ដែលដឹកនាំប្រជុំដោយ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមានចូលរូមពីភាគីកូរ៉េ គណៈអភិបាលខេត្ត រដ្ឋបាលក្រុង តំណាងអាជ្ញាធរជាតិអប្សរា និងមន្ទីរអង្គភាពពាក់ព័ន្ធនានាជុំវិញខេត្ត ។

អត្ថបទទាក់ទង