
ក្រោយពីបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់រួចមក អង្គប្រជុំបានធ្វេីការគាំទ្រចំពោះយោបល់ក្រុមការងារ ធនាគារពិភពលោក (World Bank) ក្នុងការស្វែងរកដំណោះស្រាយជីវភាពរស់នៅចំពោះក្មេងអាយុក្រោម១៨ឆ្នាំ របស់គម្រោងកែលម្អគ្រប់គ្រងសំរាមសំណល់រឹង និងសំណល់ប្លាស្ទិក និងគាំទ្រចំពោះការរៀបចំឲ្យមានមជ្ឈមណ្ឌលមួយកន្លែងសម្រាប់ក្មេងអាយុក្រោម១៨ឆ្នាំ ដេីម្បីផ្តល់ការសិក្សា អាហារ និងការស្នាក់នៅ កុំឱ្យពួកគេទៅតាមឪពុកម្តាយ ឬបងប្អូនទៅរើសអេតចាយនៅទីលានចាក់សំរាម ហេីយអាជ្ញាធរខេត្តបានស្នើសុំក្រុមការងារក្រសួងមហាផ្ទៃ និងក្រុមការងារWorld Bank ជួយជំរុញគម្រោងនេះ ឱ្យបានឆាប់ ដើម្បីដោះស្រាយបញ្ហាសំរាមឲ្យបានកាន់តែល្អប្រសើរ៕
+22
មតិ 2
ចែករំលែក 16
ចូលចិត្ត
មតិ
ចែករំលែក