
កិច្ចប្រជុំរៀបចំដោយផ្អែកតាមប្រកាសអន្តរក្រសួង ដើម្បីរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់ខ្លួន សម្រាប់អនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរដ្ឋបាលខេត្ត ក្នុងអាណត្តិរបស់ក្រុមប្រឹក្សាខេត្ត។ ក្នុងឆ្នាំ២០២២ រដ្ឋបាលខេត្ត បានរៀបចំកម្មវិធីវិនិយោគ៣ឆ្នាំរំកិល២០២៣-២០២៥ ដោយធ្វើការវិភាគស្ថានភាពប្រមូលធាតុចូលសំខាន់ៗជាតម្រូវការអាទិភាព ពីរដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត ក្រុង ស្រុក អង្គការជាតិ អន្តរជាតិ និងអ្នកពាក់ព័ន្ធ សម្រាប់ជាធាតុចូលដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិលរដ្ឋបាលខេត្តឆ្នាំ២០២៣-២០២៥ ដើម្បីសម្រេចបាននូវចក្ខុវិស័យ គោលបំណង គោលដៅផ្នែកទាំង៤ នៃតារាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេលប្រាំឆ្នាំ នៃផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរដ្ឋបាលខេត្ត២០២០-២០២៤។
កិច្ចប្រជុំស្តីពីការវិភាគស្ថានភាព និងជ្រើសរើសគម្រោងអាទិភាពផ្នែកសេវាសង្គម សម្រាប់ជាធាតុចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការយុទ្ធសាស្រ្តថវិការដ្ឋបាលខេត្តឆ្នាំ២០២៣-២០២៥ នេះ រៀបចំឡើង ដើម្បីឆ្លុះបញ្ចាំង និងធ្វើបច្ចុប្បន្នភាពនូវការវិភាគស្ថានភាពបញ្ហាអភិវឌ្ឍន៍សំខាន់ៗ ដែលមានផលប៉ះពាល់ដល់សុខុមាលភាពស្ត្រី និងកុមារ និងធ្វើការពិភាក្សាលើសំណើគម្រោងអាទិភាពផ្នែកសេវាសង្គម សម្រាប់ដាក់ចូលក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល និងផែនការយុទ្ធសាស្រ្តថវិកា របស់រដ្ឋបាលខេត្តសៀមរាប ២០២៣-២០២៥។
លោកស្រី អភិបាលរងខេត្ត បានលើកទឹកចិត្តដល់លោក លោកស្រី តំណាងមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក អង្គការដៃគូទាំងអស់មេត្តាយកចិត្តទុកដាក់ពិនិត្យលើករៀបចំផែនការសកម្មភាពតាមវិស័យរៀងៗខ្លួនឱ្យឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្របតាមផែនការយុទ្ធសាស្រ្តរបស់ក្រសួងសាម៉ី និងជាពិសេសឆ្លើយតបនឹងបញ្ហាដែលជាតម្រូវការ អាទិភាពរបស់ស្រ្តី និងកុមារ ជនរងគ្រោះ ជនងាយរងគ្រោះ ឱ្យបានសមស្រប និងប្រកបដោយបរិយាប័ន្ន៕
+5
មតិ 3
ចែករំលែក 17
ចូលចិត្ត
មតិ
ចែករំលែក