
បន្ទាប់ពីស្ដាប់របាយការណ៍សង្ខេបរបស់រដ្ឋបាលស្រុក និងការចូលរួមមតិរបស់អង្គប្រជុំរួចមក លោក អភិបាលរងខេត្ត និងជាប្រធានអង្គប្រជុំបានដាក់ចេញនូវរបៀបវារៈនៃកិច្ចពិភាក្សាចំនួន ៣ ដើម្បីឱ្យអង្គប្រជុំពិភាក្សានិងផ្តល់យោបល់ដូចខាងក្រោម ៖
១.ធ្វើយ៉ាងណាឱ្យអស់បទល្មើស
២.ធ្វើយ៉ាងណាឱ្យមានធនធានជលផលឡើងវិញ និងផ្ដល់ផលប្រយោជន៍ដល់សហគមន៍
៣.វិធានកានការការពារនិងអភិរក្ស
បន្ទាប់ពីពិភាក្សានិងផ្តល់យោបល់គ្នារួចមក លោក ប្រធានអង្គប្រជុំបានដាក់ចេញផែនការអនុវត្តដូចខាងក្រោម៖
១.បង្កើត Group Telegram ដើម្បីរៀបចំផែនការគ្រប់គ្រង
២.រដ្ឋបាលស្រុក និងឃុំ ត្រូវប្រជុំលើកផែនការប្រជុំផ្សព្វផ្សាយចំពោះមុខសញ្ញាប្រព្រឹត្តបទល្មើស បន្តស្រង់បញ្ជីឈ្មោះមុខសញ្ញា ដើម្បីអប់រំណែនាំជាលើកចុងក្រោយ និងចម្លងបញ្ជីឈ្មោះមុខសញ្ញាជូនក្រុមការងារទី២
៣.ខ័ណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត ត្រូវសហការក្នុងការធ្វើផែនការ ថតចម្លងឯកសារស្ដីពីការកំណត់ប្រភេទឧបករណ៍នេសាទ គ្រប់គ្រងទិន្នន័យទីតាំងផលិត លក់ឧបករណ៍នេសាទ អ្នកផលិត អ្នកលក់ និងអ្នកប្រើប្រាស់អាំងវែទ័រ បង្កើតក្រុមការងារគ្រប់គ្រងមុខសញ្ញាឆក់ត្រី និងបន្តថែរក្សាដែនព្រៃ ដីព្រៃ និងព្រៃលិចទឹក។
៤.សមត្ថកិច្ចនិងមន្រ្តីជំនាញ ឃុំនិងសហគមន៍នេសាទត្រូវកំណត់មុខសញ្ញាឱ្យបានច្បាស់លាស់ដើម្បីធ្វើការអប់រំ ផ្សព្វផ្សាយ ណែនាំ និងបង្រ្កាប។
៥.ក្រុមការងារត្រូវរួមគ្នារៀបចំផែនការអភិវឌ្ឍន៍ធនធានជលផល ដោយចាប់ផ្ដើមពីការស្រង់ទិន្នន័យ ព្រែក បឹង ត្រពាំង ដើម្បីស្ដារ រៀបចំជាគោលដីទេសចរណ៍ ការគ្រប់គ្រងធនធានជលផលឱ្យបានរឹងមាំ និងដើម្បីទាញយកផលប្រយោជន៍សម្រាប់ប្រជាជន។
៦.ក្រុមការងារត្រូវប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហានេះទាំងអស់គ្នាដោយបេះដូងស្អាតស្អំ។ ជាមួយនេះសូមអាជ្ញាធរ កងកម្លាំង និងមន្រ្តីជំនាញកុំពាក់ព័ន្ធជាមួយបទល្មើស និងអ្នកប្រព្រឹត្តបទល្មើស៕