
ក្នុងសិក្ខាសាលានេះដែរ អ្នកចូលរួមទាំងអស់បានអនុវត្ដដោយផ្ទាល់ជាក់ស្ដែងលេីការងារ Batik ឃេីញថា ពិតជាពិបាក និងត្រូវព្យាយាមអត់ធ្មត់ម៉ត់ចត់ ប្រេីពេលវេលាយូរ ទេីបទទួលបានជោគជ័យ។
លោក អភិបាលរងខេត្ត ក៏មានប្រសាសន៍ចំណាប់អារម្មណ៍ និងថ្លែងអំណរគុណដល់យ៉ាងជ្រាលជ្រៅដល់ ឯកឧត្ដមអគ្គរដ្ឋទូត និងស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ដែលបន្តកិច្ចសហការល្អរវាងប្រទេសទាំងពីរ និងថ្លែងអំណរគុណដល់ខេត្តសម្ព័ន្ធមេត្រី Central Java និងខេត្តសៀមរាប (Sister City) ដែលតែងតែមានចំណងមិត្តភាពល្អ និងចែករំលែកនូវបទពិសោធន៍នានា ផ្លាស់ប្ដូរវប្បធម៌ ។ ល។
គោលបំណង នៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ Batik និង Wire-Wrapped ឥណ្ឌូនេស៊ី ដែលត្រូវបានអង្គការយូណេស្កូកំណត់ថាជាស្នាដៃឆ្នើមនៃបេតិកភណ្ឌពិភពលោក និងអរូបីនៃមនុស្សជាតិក្នុងឆ្នាំ២០០៩ ពីព្រោះដំណើរការទាំងមូលនៃការបង្កើតវាប្រើតែដៃផ្ទាល់ និងជាប្រពៃណីដ៏យូរលង់របស់ប្រជាជនឥណ្ឌូនេស៊ី។
Batik សម្រាប់ប្រជាជនឥណ្ឌូណេស៊ីមិនត្រឹមតែជាបេតិកភណ្ឌវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយជាឧស្សាហកម្មច្នៃប្រឌិតដែលគាំទ្រមនុស្សរាប់លាននាក់លេីទីផ្សារ និងអ្នកគាំទ្រពីកម្រិតសេដ្ឋកិច្ចផ្សេងៗគ្នា និងគ្រប់វ័យ និងពីជ្រុងផ្សេងៗនៃប្រទេសឥណ្ឌូនេស៊ី រហូតដល់ប្រទេសជច្រេីនទៀតលេីពិភពលោក។
សិក្ខាសាលានេះបានអញ្ជើញអ្នកចូលរួមបង្កើតនូវវិជ្ជាជីវៈ និងស្ថាប័នផ្សេងៗ អ្នកសិក្សា សហគ្រិន អ្នកនាំចូល Batik និងសិប្បករBatik ជំនាន់ក្រោយ ដែលមានគោលបំណងទទួលបាននូវទិដ្ឋភាពទូទៅនៃ Batik ប្រពៃណីដែលមានទីផ្សារពិសេសរបស់ខ្លួនជាផលិតផលនៃឧស្សាហកម្មច្នៃប្រឌិតនៅក្នុងដៃសម្រាប់អ្នកជំនួញ និងសិប្បករBatikជំនាន់ក្រោយ ព្រោះវាក៏មានបំណងស្វែងរកការរំពឹងទុករបស់ខ្លួននៅក្នុងទីផ្សារអន្តរជាតិ និងការចាប់អារម្មណ៍របស់ទីផ្សារកម្ពុជាចំពោះ Batik ឥណ្ឌូណេស៊ី ជាពិសេសគំនូរ លំនាំពណ៌ និងការរចនាដែលពេញនិយមនៅកម្ពុជា៕