
កិច្ចប្រជុំគណៈកម្មាធិការដឹកនាំទីក្រុងឆ្លាតវៃ JCC ក្រុងសៀមរាបលើកទី១ គឺសម្រាប់គម្រោង ការអនុវត្តន៍វិធីសាស្រ្តទីក្រុងឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាទីក្រុងក្នុងខេត្តសៀមរាប រវាងរដ្ឋបាខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន( JICA )។ ក្នុងនោះដែរក៏មានពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចប្រជុំរវាង ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត និងលោកស្រី Asuka TSUBOIKE ផងដែរ៕