
លោក អភិបាលរងខេត្ត ចុះនាពេលនេះ គឺអនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសារពិសេសស្តីអំពីបឹងទន្លេសាប ក្នុងនោះលោក អភិបាលខេតទក៌បានផ្សព្វផ្សាយនូវសាររបស់សម្តេចតេជោ ហ៊ុន សែន ថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ហើយជាបឹង ដែលមានប្រភពត្រីច្រើន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស តំបន់បឹងទន្លេសាប ចែកចេញជា ៤តំបន់ ហើយតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត តំបន់បឹងទន្លេសាបនេះ ចែកជាពីរកត្តាចាំបាច់ គឺទី១ ការអភិរក្ស និងទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងទន្លេសាបនោះ ។ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់៣ ហើយគោលការណ៍ ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង ។
លោក អភិបាលរងខេត្តក៏បានបញ្ជាក់បន្ថែមនៃសាររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដោយឱ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់ពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋ ដែលរស់នៅជាក់ស្តែង និងបានណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ ។ ម្យ៉ាងទៀត ទីតាំងដែលប្រជាពលរដ្ឋ អាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ហើយរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាពជាប្រជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដី ដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប ។
ជាមួយនឹងផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅលើការ
អាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ ២ ឬ ៣ឆ្នាំនោះទេ។ ទន្ទឹមនឹនេះ សូមប្រជាពលរដ្ឋ ដែលត្រូវបានកាត់ឆ្វៀលដីជូនហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដីដែលត្រូវបានអភិរក្សបន្តទៅទៀត ។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីលំនៅឋានជាក់ស្តែង៕