
គោលបំណងនៃការរៀបចំកិច្ចប្រជុំនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី ៣៧ កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ ដែលឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត បានណែនាំឱ្យមានការរៀបចំកិច្ចប្រជុំ ដើម្បីពិភាក្សាលើការត្រៀមបម្រុងដើម្បីឆ្លើយតបការសង្គ្រោះបន្ទាន់ ក្នុងករណីមានគ្រោះមហន្តរាយកើតឡើង បន្ទាប់ពីស្ថានភាពខេត្តសៀមរាបបច្ចុប្បន្នមានសកម្មភាពដូចជា៖
១. តំបន់ស្រែប្រាំង ឬស្រែប្រដេញទឹក៖ ការដកហូតដីព្រៃលិចទឹកនៅតំបន់ ៣ នៃបឹងទន្លេសាប និងការកាត់ឆ្វៀលជូនប្រជាពលរដ្ឋដែលអាស្រ័យផល។
២. តំបន់ស្រែវស្សា ឬស្រូវដំឡើងទឹក៖ ស្ថានភាពប្រែប្រួលអាកាសធាតុដែលបណ្ដាលឱ្យមានភ្លៀងធ្លាក់ជាប់គ្នាជាបន្តបន្ទាប់ក្នុងដំណាក់កាលប្រជាកសិករ ចាប់ផ្ដើមភ្ជួររាស់ សាបព្រោះស្រូវ ធ្វើឱ្យតំបន់ទំនាប លិចទឹកយូរថ្ងៃមានការរលួយខូចនៅគ្រាប់ពូជ ហើយកន្លែងមួយចំនួនទៀតកសិករមិនអាចចូលទៅចូលភ្ជួររាស់បានដោយសារទឹកច្រើន។
៣. ករណីមានគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត ឬឧប្បវហេតុផ្សេងៗកើតឡើងផងដែរ៕