រដ្ឋបាលខេត្តសៀមរាប

Siemreap Administration
ស្វែងរក

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពីធីសូត្រមន្តថ្វាយព្រះពរសម្តេចម៉ែក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់ ៨៦ យាងចូល ៨៧ព្រះវស្សា

  • 219
  • ដោយ vannak

ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មាយុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៦ យាងចូល៨៧ព្រះវស្សា សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានព្រះសង្ឃដែលប្រារព្ធនៅវត្តរាជបូណ៌ ក្រុងសៀមរាប ដោយបាននិមន្តព្រះសង្ឃចំនួន៨៧អង្គ មកពី១៣វត្ត ដើម្បីប្រគេនចង្ហាន់ស្រាក់ផងដែរ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខា និងឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងវត្តមានឯកឧត្តម លោកជំទាវ គណៈកិត្តិយស គណៈកម្មាធិការសាខា អនុសាខាក្រុងសៀមរាប ដូនជី តាជី ជាច្រើនរូបទៀត ។ ក្នុងឱកាសនោះប្រគេនចង្ហាន់ និង បច្ច័យដល់ព្រះសង្ឃទាំង១៥វត្ត នូវចង្ហាន់១ស្រាក់ ស្លាដក១ បច្ច័យ ៨ម៉ឺន រៀល និង និមន្តព្រះសង្ឃរាប់បាត្រ ៨៧អង្គ/រូប មួយអង្គ ចង្ហាន់១ស្រាក់ បច្ច័យ ៥ម៉ឺនរៀល និង សីលវ័ន្តសីលវន្តី ២០នាក់ ម្នាក់ៗ ក្រណាត់ស ១ដុំបច្ច័យ១ម៉ឺនរៀល និង ប្រគេនបច្ច័យដល់វត្តព្រះរាជបូណ៌ ចំនួន ១លានរៀលនិង១០០ដុល្លារផងដែរ ៕+31

327Kakada PhoPho, Reach Ren និង 325 ផ្សេងទៀតមតិ 5ចែករំលែក 22ចូលចិត្តមតិចែករំលែក

អត្ថបទទាក់ទង