
សូមបញ្ជាក់ផងដែរថា ការស្តារស្ទឹងជំហានទី២នេះ គឺចាប់ពីចំណុចស្ពានក្រវាត់ក្រុងរហូតទៅដល់ចុងស្រុក ដែលការស្តារនេះគឺជារៀបចំសោភណ្ឌភាពស្ទឹងសៀមរាបឱ្យមានភាពបៃតងនិងស្រស់បំព្រងថែមទៀត ពិសេសបញ្ចៀសការលិចទឹកក្នុងក្រុងសៀមរាបដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាដើម។
ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមចំណីស្ទឹងសូមចូលរួមសហការជាមួយអាជ្ញាធរមានសត្ថកិច្ចដើម្បីរៀបចំស្ទឹងសៀមរាបឱ្យស្របតាមផែនការដែលបានគ្រោងទុក៕