
គោលបំណង នៃកិច្ចប្រជុំនេះគឺ ដេីម្បីបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលទ្ធផល នៃការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមនផ្ទៃពោះដែលបានចុះឈ្មោះក្នុងបញ្ជីឧបត្ថម្ភ កម្មវិធីឧបត្ថម្ភសាច់ប្រាក់កុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រួសារមានប័ណ្ណសមធម៌ និងលេីកទិសដៅអនុវត្តបន្តសម្រាប់ឆមាសទី២ ឆ្នាំ២០២២។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះរៀបចំដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អនុគណៈកម្មាធិការជំនួយសង្គម និងមូលនិធិជាតិជំនួយសង្គម៕