
ក្នុងការចុះបង្ក្រាបទបល្មេីសនេះ ក្រុមការងារបានប្រទះឃើញជនសង្ស័យ ឈ្មោះ ឡាំង ថាន ប្រុសអាយុ២៩ឆ្នាំ ត្រូវជាកូនរបស់ឈ្មោះឡាំង ធារី ភេទប្រុសបានកំពុងបើកត្រាក់ទ័រភ្ជួរឈូសឆាយដីព្រៃលិចទឹកនៅចំណុចក្នុងឃ្លាំងទឹកទំនប់78 ការឈូយឆាយនេះមានទំហំផ្ទៃដីព្រៃលិចទឹកដែលបានទ្រ្ទានមានទំហំ 13.91ហិកតា ដែលនេះជាករណីបទល្មើសជាក់ស្តែង។
ជាមួយនឹងបទល្មេីសខាងលេី រដ្ឋបាលជលផលបានចាប់ឃាត់ត្រាក់ទ័រ និងអ្នកបើកបរត្រាក់ទ័រ ដេីម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាកា ចាត់ការតាមផ្លូវច្បាប់។
រដ្ឋបាលខេត្តសូមអំពាវនាវដល់បងប្អូនទាំងអស់សូមបញ្ឈប់ការទន្ទ្រានឬឈូសឆាយព្រៃលិចទឹកបន្តទៀត ដេីម្បីទុកជាជំរកត្រីពងក៏ដូចជាជីវៈចម្រុះផ្សេងៗទៀត៕