
នៅពីមុខរូបថតឯកឧត្តម Abe Shinzoអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តមប្រធានក្រុមប្រឹក្សា ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សា និងគណៈអភិបាលខេត្តសៀមរាប បានលំអនកាយវាចារចិត្តគោរពវិញ្ញាណក្ខន្ធដោយអាឡោះអាល័យ សោកស្តាយជាទីបំផុតជាមួយនឹងរាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន ព្រមទាំងក្រុមគ្រួសារសព ចំពោះមរណភាពរបស់ឯកឧត្តម Abe Shinzoអតីតនាយករដ្ឋមន្រ្តីជប៉ុនកាលពីថ្ងៃទី៨ កក្ដដា ឆ្នាំ២០២២ ដែលជាការបាត់បង់ដល់ធំធេង និងឈឺចាប់បំផុតមិនអាចពិព័ណ៍នាបាន។ សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់ឯកឧត្តម Abe Shinzo បានទៅកាន់សុគិតិភពកុំបីឃ្លៀងឃ្លាតឡើយ៕